VOV WorldVOV World
ប៉ាឡេស្ទីនបន្តជំរុញបែបបទចូលរួមជាសមាជិក អ.ស.ប.
13/11/2012 08:13
(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា បណ្ដាមន្ត្រីប៉ាឡេស្ទីន បានប្រកាសថា៖ ប្រទេសនេះនឹងបន្តជំរុញបែបបទ ចូលរួមជាសមាជិក អ.ស.ប. ដោយមិនអើពើពី ការប្រឆាំងជំទាស់របស់អាមេរិកនិងអ៊ីស្រាអែល។
ប៉ាឡេស្ទីនបន្តជំរុញបែបបទចូលរួមជាសមាជិក អ.ស.ប.
(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា បណ្ដាមន្ត្រី ប៉ាឡេស្ទីន បានប្រកាសថា៖ ប្រទេស នេះនឹងបន្តជំរុញបែបបទចូលរួមជាសមាជិក អ.ស.ប. ដោយមិនអើពើពីការប្រឆាំង ជំទាស់របស់អាមេរិកនិងអ៊ីស្រាអែល។ តាមគំរោង ប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmud Abbas នឹងស្នើសូមឲ្យបោះឆ្នោតអនុម័ត្តលើបញ្ហានេះ ក្នុងសម័យប្រជុំរបស់ មហសន្និបាត អ.ស.ប. ដែលនឹងរៀបចំឡើង នាចុងខែវិចិ្ឆកា។ ថ្ងៃបោះឆ្នោតជាក់សែង នឹងត្រូវបានប្រកាសក្នុងសម័យប្រជុំបណ្ដារដ្ឋមន្ត្រីកាបរទេសសម្ព័ន្ធអារ៉ាប់ នាថ្ងៃទី ១៣ វិច្ឆិកា នៅអេហ្ស៊ីប។ មុននោះ អាមេរិកបានសើ្នផ្អាក់ការពិនិត្យមើលបែបបទចូល ជាសមាជិក អ.ស.ប. របស់ប៉ាឡេស្ទីន ដល់ពេលការបោះឆ្នោតប្រធានាធិបតីនៃប្រទេស នេះបញ្ចប់។ ក្នុងពេលនោះ បណ្ដាមន្រ្តីអ៊ីស្រាអែលបានគម្រាមគំហែងថា៖ អ៊ីស្រាអែល នឹងដាក់ទណ្ឌកម្មចំពោះប៉ាឡេស្ទីន បើសិនជា ប្រទេសនេះបន្តជំរុញដំណើរការចូលរួម អ.ស.ប.។ សម្ព័ន្ធអារ៉ាប់បានសន្យាធានាបណ្ដាញសន្តិសុខហិរញវត្ថុសំរាប់ប៉ាឡេស្ទីន ក្នុងករណីប៉ាឡេស្ទីនត្រូវប្រឈមមុខចំពោះរាល់បទដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែល៕