VOV WorldVOV World
បាតុកម្មបន្តកើតមានឡើងនៅបង់ក្លាដែស្ស
30/12/2013 10:48
(VOV)_យ៉ាងហោចណាស់មានមនុស្ស១នាក់ត្រូវស្លាប់និងមនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវរងរបួស ក្នុងបាតុកម្មទ្រង់ទ្រាយធំៗ នៅបង់ក្លាដែស្ស នាថ្ងៃទី២៩ ធ្នូ។
បាតុកម្មបន្តកើតមានឡើងនៅបង់ក្លាដែស្ស
អតីតនាយករដ្ឋន្ត្រី Khaleda Zia (VOV)_យ៉ាងហោចណាស់មានមនុស្ស១នាក់ត្រូវស្លាប់និងមនុស្សរាប់សិបនាក់ ផ្សេងទៀតត្រូវរងរបួស ក្នុងបាតុកម្មទ្រង់ទ្រាយធំៗ នៅបង់ក្លាដែស្ស នាថ្ងៃទី២៩ ធ្នូ។ បណ្ដាបាតុករគាំទ្រអតីតនាយករដ្ឋន្ត្រី Khaleda Zia បាន​វាយប្រហារទៅ លើកងកម្លាំង សន្តិសុខដោយដំថ្មនិងគ្រាប់បែកទៀតផង។ មុននោះ បាតុករចំនួនមួយពាន់នាក់ ត្រូវចាប់ឃុំខ្លួន និងរដ្ឋអំណាចបានផ្អាក់​រាល់ជើងឡានទីក្រុង កំពង់ផែនិងរថយន្ត អគ្គីសនីជាដើម។            មុននេះ លោកស្រី Khaleda Zia បានអំពាវនាវប្រជាជនអនុវត្តការធ្វើ​ដំណើរ តាមក្បួនដោយទ្រង់ទ្រាយធំ ឆ្ពោះទៅទីក្រុង Dhaka នាថ្ងៃទី ២៩ ធ្នូ ដើម្បី​បដិសេធ ការបោះឆ្នោតសកល នាខែមករាឆ្នាំ ២០១៤។ ទន្ទឹមនឹងនោះ លោកស្រី Khaleda Zia ក៏បានស្នើប្រជាជនបង្កើតបណ្ដា​គណះកម្មាធិការ​បាតុកម្ម​នៅភូមិនិមួយៗដើម្បី រារាំងការបោះឆ្នោតខាងមុខនេះដែរ៕

More