បាតុកម្មរីករាលដាលនៅអេហ្ស៊ីបបណ្តាលឲ្យមនុស្សចំនួន៥០នាក់ត្រូវស្លាប់
17/08/2013 08:40
មនុស្សរាប់ពាន់នាក់ នៅអេហ្ស៊ីបបានហូរចេញទៅបណ្តាដងផ្លូវ នៅទីក្រុងគែ ដើម្បី ប្រឆំាងជំទាស់ស្ថានភាពបន្ទាន់

ទិដ្ខភាពបាតុកម្មនៅអេហ្ស៊ីប (រូបថតៈ AP) (VOVworld)-បន្ទាប់ពីពីធីបួងសួងថ្ងៃសុក្រ(ថ្ងៃទី១៦សីហា)មនុស្សរាប់ពាន់នាក់ ដែល គំាទ្រអង្គការភាតរៈឥស្លាម (MB)នៅអេហ្ស៊ីបបានហូរចេញទៅបណ្តាដងផ្លូវ នៅទីក្រុង គែ និងទីក្រុងមួយចំនួន ដើម្បីប្រឆំាងជំទាស់ស្ថានភាពបន្ទាន់។ ក្រុមបាតុករបានលើក ទង់ជាតិអេហ្ស៊ីប និងរូបថតអតីតប្រធានាធិបតី Mohamed Morsi ព្រមទាំងដោយ បដានិងស្រែកហុរកញ្ច្រៀវ ទាមទារបញ្ចប់ការត្រួតត្រារបស់កងទ័ព។ បាតុកម្ម កើតមានឡើងសំដៅជ្រោមជ្រែងការអំពាវនាវ “ថ្ងៃសុក្រខាំងសម្បារ”របស់ MB បន្ទាប់ពីរាល់ការបង្ក្រាបរបស់ប៉ូលីសនាថ្ងៃទី១៤សីហា។ កងទ័ពនៅតែដាក់ ពង្រាយកម្លាំងជាច្រើននៅទីក្រុងគែ។ អំពើហឹង្សាក៏បានកើត មានឡើងនៅទីកន្លែង ច្រើនទូទំាងប្រទេសអេហ្សីបផងដែរ៕
Related





