VOV WorldVOV World
បេក្ខជនបារ៉ាក់ អូបាម៉ា កំពុងទទួល សំឡេងគាំទ្រជាច្រើនក្នុងការបោះឆ្នោត ប្រធានាធិបតី។
05/11/2012 08:20
បេក្ខជន​ប្រធានាធិបតី​ ទាំង​ពីរ​រូប​លោក បារ៉ាក់ អូបាម៉ា និងលោក​មីត រ៉ូមនីកំពុងខំប្រឹងប្រែងក្នុងយុទ្ឋនាការ ឃោសនា​ នាថ្ងៃចុងក្រោយដើម្បីដណ្តើមសំលេងគាំទ្រ របស់​អ្នក​មិន​ទាន់​សម្រេចចិត្ត ។
បេក្ខជនបារ៉ាក់ អូបាម៉ា កំពុងទទួល សំឡេងគាំទ្រជាច្រើនក្នុងការបោះឆ្នោត  ប្រធានាធិបតី។
​​​​​​​​​​​                     រូបថត: Internet VOV- បេក្ខជន​ប្រធានាធិបតី​ ទាំង​ពីរ​រូប​លោក បារ៉ាក់ អូបាម៉ា និងលោក​មីត រ៉ូមនីកំពុងខំប្រឹងប្រែងក្នុងយុទ្ឋនាការឃោសនា​ នាថ្ងៃចុងក្រោយដើម្បីដណ្តើម សំលេងគាំទ្ររបស់​អ្នក​មិន​ទាន់​សម្រេចចិត្ត ។ ការស្ទង់​មតិ​ដែលមជ្ឈមណ្ឌល ស្រាវជ្រាវ Pew​ប្រកាសនាព្រឹកថ្ងៃទី៥វិច្ឆិកា(តាមម៉ោងវៀតណាម)បានសរ ឲ្យឃើញថា៖លោកបារ៉ាក់ អូបាម៉ា កំពុង​ទទួល​ សំឡេង​គាំទ្រចំនួន៤៨% ប្រៀបនឹង៤៥%សំរាប់លោកមីត រ៉ូមនី។នៅរដ្ឋIowa លោក​អូបាម៉ា កំពុង​មាន​ សំឡេងគាំទ្រ​នាំមុខ​លោកមីត រ៉ូមនី(៤៧%ប្រៀបនឹង៤២%)។ឯនៅរដ្ឋ Ohio លោក​អូបាម៉ា កំពុង​មាន​សំឡេងគាំទ្រ​នាំមុខ​លោកមីត(៥០% ប្រៀបនឹង៤៨%)។ ដោយហេតនេះលោកមីត រ៉ូមនីបានដំណើការសកម្មភាព​ឃោសនានៅរដ្ឋនេះក្នុង បំណងកែលំអរស្ថានភាព។ថ្លែងមតិជាមួយអ្នកបោះឆ្នោតនៅរដ្ឋ Ohioនាព្រឹក ថ្ងៃទី៥វិច្ឆិកាលោកមីត រ៉ូមនីបានគូសបញ្ជាក់ថា៖“  ខ្ញុំបានស្នើ គណបក្ស​ប្រជាធិប តេយ្យ​ ដាក់នៅម្ខាងនូវបណ្តាបទថ្លែងមតិនិងការផ្សព្វផ្សាយគួរតែពិនិត្យមើលទៅ លើអ្វីៗដែលគេបានធ្វើរហូតមកដល់ថ្ងៃនេះ។ពាក្សសំដីគឺមោឃះ។ស្នាដៃជាការ ពិតជាក់ស្តែងនិងប្រការនេះគ្រាន់តែទទួលបានដោយការខំប្រឹងប្រែងប៉ុណ្ណោះ     “។ ក្នុងពេលនោះ លោក​បារ៉ាក់ អូបាម៉ាបានស្នើ អតីតប្រធានាធិបតី​ប៊ីល គ្លីនតុន​ ជួយ​ឃោសនានៅរដ្ឋ Ohio។ថ្លែងមតិជាមួយអ្នកបោះឆ្នោតនៅទីក្រុង​Concord នាថ្ងៃទី​៥វិច្ឆិកា​ លោក​ប៊ីល គ្លីនតុន​បានលើកច្បាស់ថា៖“ ក្នុងរយះពេល៧ឆ្នាំ កាន់អំណាចអតីតទេសាភិបាល មីត រ៉ូមនីបង្កើតបានការងារធ្វើសំរាប់ជន២ លាន៦សែននាក់តែប៉ុណ្ណោះ។ក្នុងពេលនោះក្នុងរយះពេល ២ឆ្នាំកន្លះយើង បង្កើតបានការងារធ្វើសំរាប់ជន៥,៥លានាក់។តួលេខនេះបានសរឲ្យឃើញថា៖ ប្រធានាធិបតី អូបាម៉ាបានអនុវត្តល្អនូវកិច្ចការរបស់ខ្លួន“៕