ប៉េរូនឹងបើកស្ថានទូតប្រចាំនៅវៀតណាម
14/03/2013 08:52
រដ្ឋាភិបាលប៉េរូ បានសម្រេចចិត្តបើកស្ថានទូតប្រចាំនៅវៀតណាម ក្នុងក្របខ័ណ្ឌនៃគោលនយោបាយបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងសន្ទនានយោបាយដោយផ្អែកទៅលើគ្រិះដ្ឋានទ្វេភាគីនិងពហុភាគី របស់ប្រទេសនេះ។

រដ្ឋាភិបាលប៉េរូ បានសម្រេចចិត្តបើកស្ថានទូតប្រចាំនៅវៀតណាម ក្នុងក្របខ័ណ្ឌ នៃគោលនយោបាយបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងសន្ទនានយោ បាយដោយផ្អែកទៅលើគ្រិះដ្ឋានទ្វេភាគីនិងពហុភាគី របស់ប្រទេសនេះ។ យោងតាម អនុក្រិត្យ ចុះថ្ងៃទី ១៣ មិនា អំពីការបង្កើតទីភ្នាក់ងារការទូតប្រចាំនៅវៀតណាម គឺស្ថិត នៅក្នុងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៉េរូ សំដៅពង្រឹងនិងពង្រីកវត្តមានយុទ្ធសាស្ត្រ នៅតំបន់អាស៊ី ប់ាស៊ីហ្វីក និងបន្តបើកទូលាយទំនាក់ទំនងនយោបាយ ការទូត និង សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ អនុក្រិត្យនេះបានសង្កត់ធ្ងន់ ថា វៀត ណាមជាប្រទេសដ៏សែនសំខាន់ នៅអាស៊ីអាគ្នេយ៍ និងក៏គឺជាទីផ្សារសំខាន់ដើម្បី ប៉េរូអាចបើកទូលាយទំនាក់ទំនងជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វីក៕
Related






