បេសកជនពិសេសអំពី Francophonie របស់ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចនៅកាណាដា។
05/10/2012 08:38
VOV-ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤តុលា បេសកជនពិសេស ទទួលបន្ទុកអំពី Francophonie របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang និងជាឧបការីរដ្ឋមន្ត្រីការបរទេស Nguyen Ngoc Son បានមានដំណើរទស្សនកិច្ចការងារ នៅកាណាដា។

បេសកជនពិសេសទទួលបន្ទុកអំពី Francophonie របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang និងជាឧបការីរដ្ឋមន្ត្រីការបរទេស Nguyen Ngoc Son VOV-ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤តុលា បេសកជនពិសេសទទួលបន្ទុកអំពី Francophonie របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang និងជាឧបការី រដ្ឋមន្ត្រីការបរទេស Nguyen Ngoc Son បានមានដំណើរទស្សនកិច្ចការងារនៅ កាណាដា។ នៅ Ottawa លោក Nguyen Ngoc Son បានជួបសន្ទនាជាមួយ លោក John Hannaford ទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រីកាណាដា Stephen Harper លោកស្រី Jillian Stirk ឧបការីអនុរដ្ឋមន្ត្រីការបរទេសកាណាដា ទទួលបន្ទុកពិសេសអំពី Francophonie ជាដើម។ នៅបណ្ដាជំនួបសន្ទនា លោក Nguyen Ngoc Son បានអះអាងនូវបំណងរបស់វៀតណាមត្រៀមជាស្រេចក្នុង ការទទួលរៀបចំសន្និសីទជាន់ខ្ពស់បណ្ដាប្រទេស Francophonie លើកទី១៥នា ឆ្នាំ២០១៤។ លោក Nguyen Ngoc Son បានលើកច្បាស់ថា វៀតណាមមាន លក្ខណៈគ្រប់គ្រាន់អំពីសម្ភារះក៏ដូចជាកិត្យានុភាពអន្តរជាតិនិងបទពិសោធន៍ ដើម្បីរៀបចំដ៏ជោគជ័យសន្និសីទនេះរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការនិង អភិវឌ្ឍន៍របស់សហគមន៍ Francophonie និយាយរួម ទន្ទឹមនឹងនោះចង់ឲ្យ រដ្ឋាភិបាលកាណាដាគាំទ្រវៀតណាមក្នុងបញ្ហានេះ៕
Related






