VOV WorldVOV World
បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអំពីស៊ីរីមកដល់រុស្ស៊ី
30/12/2012 08:24
(VOVworld)-រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov នាថ្ងៃទី២៩ធ្នូបានទទួល ជួបសន្ទនាជាមួយបេសកជន ពិសេសរួននៃអ.ស.បនិងសម្ព័ន្ធអ៉ារ៉ាប់ទទួលបន្ទុក បញ្ហាស៊ីរីលោក Lakhdar Brahimi ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅ រុស្ស៊ី សំដៅស្វែងរកដំណោះស្រាយបញ្ឈប់វិបត្តិនយោបាយដែលអូសបន្លាយ រយៈពេល២១ខែនៅស៊ីរី។
បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអំពីស៊ីរីមកដល់រុស្ស៊ី
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov និងបេសកជន ពិសេស Lakhdar Brahimi(រូបថតៈ Internet) (VOVworld)-រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov នាថ្ងៃទី២៩ធ្នូបានទទួលជួប សន្ទនាជាមួយបេសកជនពិសេសរួមនៃអ.ស.បនិងសម្ព័ន្ធអ៉ារ៉ាប់ទទួលបន្ទុកបញ្ហា ស៊ីរី លោក Lakhdar Brahimi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅរុស្ស៊ីសំដៅ ស្វែងរកដំណោះស្រាយបញ្ឈប់វិបត្តិនយោបាយដែលអូសបន្លាយ រយៈពេល២១ខែ នៅស៊ីរី។ ខ្លឹមសាសំខាន់នៃជំនួបសន្ទនានេះ គឺបង្កើនតួនាទី​របស់អ.ស.ប ក្នុងការ ដោះស្រាយនិងបញ្ឈប់យ៉ាងឆាប់ៗជំលោះប្រដាប់អាវុធ រវាងកងទ័ពរដ្ឋាភិបាលនិង ភាគីប្រឆាំងនៅស៊ីរី។មុននោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov បានអះអាង ថា រុស្ស៊ីមានគោលបំណងចង់ឲ្យបណ្តាកម្លាំងប្រឆាំងនៅស៊ីរីនិងចូលរួមយ៉ាងសកម្ម ចូលក្នុងបណ្តាការសន្ទនាសំដៅដោះស្រាយភាពទាល់ចក្រនយោបាយនាសព្វថ្ងៃ។ បណ្តាកិច្ចចរចារនេះ ក៏ត្រូវ​អនុវត្តដោយជនស៊ីរី និងមានការចូលរួមរបស់ភាគីនយោ បាយនានានៅស៊ីរី ផងដែរ៕