VOV WorldVOV World
ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​ប្រកបដោយជោគជ័យ
16/05/2012 08:40
(VOV WORLD)_នាម៉ោង 5 និង 13 នាទី ថ្ងៃទី 16 ឧសភា តាមម៉ោងវៀតណាម ​ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​តារាវិថី ដោយ​ កាំជ្រូច Arian 5 របស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងដំណោះ​ស្រាយបាញ់បង្ហោះ​ផ្កាយ​ រណប​ Arianespace
ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​ប្រកបដោយជោគជ័យ
(VOV WORLD)_នាម៉ោង 5 និង 13 នាទី ថ្ងៃទី 16 ឧសភា តាមម៉ោងវៀតណាម  ​ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​តារាវិថី ដោយ​ កាំជ្រូច Arian 5 របស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងដំណោះ​ស្រាយបាញ់បង្ហោះ​ផ្កាយ​ រណប​ Arianespace ។ ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់ប​ង្ហោះឡើង​​ប្រកបដោយជោគជ័យ(http://www.baomoi.com)           គំរោងការណ៏ ផ្កាយរណប VINASAT – 2 មានចំណាយថវិកា​សរុបចំនួន ពី260 ដល់ 280 លាន USD​ ដែលបាននាយករដ្ឋ​មន្ត្រី ​រដ្ឋាភិបាល​អនុម័ត​ និងប្រគល់អោយ ​សម្ព័ន្ធក្រុមហ៊ុន ប្រៃសណី​ ទូរគមនាគមន៍ វៀតណាម (VNPT) ជាម្ចាស់វិនិយោគ នា ខែធ្នូ ឆ្នាំ 2009។ ផ្កាយរណប VINASAT – 2 មានសមត្ថភាព​គ្របដណ្ដប់​រលក​ធាតុ អាកាសលើវៀតណាម ​ឡាវ កម្ពុចា ថៃទាំងមូល និងមួយផ្នែកដែនដីមីយ៉ាន់ម៉ាមួយ ចំនួនទៀតផង។ ផ្កាយរណប VINASAT – 1 និង​ VINASAT – 2 សុទ្ធតែមាន​បច្ចេក​វិទ្យា​ ទំនើប​បំផុត​ នាបច្ចុប្បន្ន។ ថ្លែងមតិនៅនាទី ផ្សាយផ្ទាល់ព្រឹត្តិការណ៍បាញ់បង្ហោះ ផ្កាយ​ រណប​ VINASAT – 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ ធ្ងន់ថា៖​           “គំរោងការណ៍ បាញ់បង្ហោះ ផ្កាយរណប VINASAT – 1 និង​VINASAT – 2 ជាគំរោងការណ៍ ដែលបានបក្ស រដ្ឋ យកចិត្តទុកដាក់បំផុត។ នេះគឺជា បណ្ដា​គំរោងការណ៍ មានអត្ថន័យនយោបាយ និងសេដ្ឋកិច្ច សង្គមដ៏ធំធេងសម្ដែងនូវ​អធិបតេយ្យភាពជាតិវៀតណាម ក្នុងអាវកាស​ រួមចំណែកលើកកំពស់​រូបភាព​វៀតណាម លើឆាកអន្តរជាតិ៕  ”    

More