ផលិតកម្មឧស្សាហកម្មក្នុងប៉ុន្មានខែខាងមុខនឹងទទួលបានគួជាទីគាប់ចិត្តជាង។
02/04/2013 08:25
VOV-នៅសន្និសីទកាសែតប្រចាំនារសៀលថ្ងៃទី ១មេសា ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបាន ឲ្យដឹងថា ស្ថានភាពផលិតកម្មឧស្សាហកម្មក្នុងប៉ុន្មាន ខែខាងមុខនេះនឹងទទួលបានគួជាទីគាប់ចិត្តជាងដោយ សារចាប់ពីខែកុម្ភៈមកបណ្ដាអង្គភាពអាជីវកម្មក្នុងប្រទេសមានទំនរបង្កើនការនាំចូលវត្ថុធាតុដើម។

សន្និសីទកាសែតប្រចាំក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម VOV-នៅសន្និសីទកាសែតប្រចាំនារសៀលថ្ងៃទី១មេសា ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ស្ថានភាពផលិតកម្មឧស្សាហកម្មក្នុងប៉ុន្មាន ខែខាងមុខនេះនឹងទទួលបានគួជាទីគាប់ចិត្តជាងដោយសារចាប់ពីខែកុម្ភៈមក បណ្ដាអង្គភាពអាជីវកម្មក្នុងប្រទេសមានទំនរបង្កើនការនាំចូលវត្ថុធាតុដើម។ នេះអាចចាត់ទុកជាសញ្ញាល្អសំរាប់ការស្ដារផលិតកម្ម។ បណ្ដាគោលនយោបាយ ជួយឧបត្ថម្ភរបស់រដ្ឋបានមានឥទ្ធិពលរួមចំណែកជំរុញកំណើនទីផ្សារ។ លោក Nguyen Thanh Hoa អនុប្រធាននាយកដ្ឋានផែនការនៃក្រសួងឧស្សាហ-ពាណិជ្ជកម្ម បានឲ្យដឹងថា៖ “យើងខ្ញុំឃើញថាផលិតកម្មឧស្សាហកម្មគួជាទីគាប់ចិត្ត។ ក្នុងផ្នែកទំនិញមួយ ចំនួនដូចជាដម្បាញ់កាត់ដេរស្បែកជើងបានមានពាក្យបញ្ជាទិញដល់ត្រីមាសទី២ និងទី៣។ ប្រការនេះក៏បង្ហាញតាមរយៈតំលៃនាំចេញរបស់ផ្នែកទំនិញរបស់អង្គភាពអាជីវកម្មក្នុងប្រទេសក្នុងរយៈពេល៣ខែដើមឆ្នាំបានកើនឡើងជាង១០%៕”
Related






