VOV WorldVOV World
ផ្នែកទេសចរណ៍វៀតណាមទទួលភ្ញៀវទេសចរបរទេសដើមដំបូងឆ្នាំថ្មី
24/01/2012 09:43
ផ្នែកទេសចរណ៍វៀតណាមសប្បាយរីករាយទទួលបណ្ដា ភ្ញៀវទេសចរបរទេស​ដើមដំបូងដែលចំរើងផ្ទះក្នុងឆ្នាំរោង ចត្វាស័ក។ ក្នុងថ្ងៃទី២៣មករា​(គឺថ្ងៃទី១ខែទី១​តាម​ច័ន្ទកតិ) មាន​ភ្ញៀវទេសចរណ៍ចិន១៤០០នាក់បានឆ្លងច្រកទ្វារ​អន្តរជាតិ Lao Cai ចូល វៀត​ណាម​ជាមួយដំណើរទៅទស្សនាបណ្ដា​កន្លែងទេសចរណ៍របស់វៀតណាម។
ផ្នែកទេសចរណ៍វៀតណាមទទួលភ្ញៀវទេសចរបរទេសដើមដំបូងឆ្នាំថ្មី
ផ្នែកទេសចរណ៍វៀតណាមសប្បាយរីករាយទទួលបណ្ដាភ្ញៀវទេសចរបរទេស​ដើមដំបូង ដែលចំរើងផ្ទះក្នុងឆ្នាំរោងចត្វាស័ក។ ក្នុងថ្ងៃទី២៣មករា​(គឺថ្ងៃទី១ខែទី១​តាម​ច័ន្ទកតិ) មាន​ភ្ញៀវទេសចរណ៍ចិន១៤០០នាក់បានឆ្លងច្រកទ្វារ​អន្តរជាតិ Lao Cai ចូលវៀត​ណាម​ជាមួយ ដំណើរទៅទស្សនាបណ្ដា​កន្លែងទេសចរណ៍របស់វៀតណាម។ នេះ​ជាសញ្ញាសុទ្ធិតិនិយម ដើម្បីLao Cai ទទួលភ្ញៀវប្រមាណ១លានលើក​ក្នុង​ឆ្នាំ​២០១២​នេះ។ នាឆ្នាំ២០១១ បរិមាណ ភ្ញៀវទេសចរណ៍មក Lao Cai ទទួល​បាន​ជាង​៩សែនលើក មាន​ចំណូលអាជីវកម្មប្រមាណ ១លានលានដូង។ តាម​លោក​Le Anh Dai នាយកក្រុមហ៊ុនទេសចរណ៍ដំណើរអន្តរជាតិ Binh Minh ថា​សប្ដាហ៍​មាសរបស់ជនចិនក៏ជាឪកាសមាសសំរាប់បណ្ដាក្រុនហ៊ុនទេសចរណ៍​ ដំណើរអន្តរជាតិវៀតណាម។​  “យើងខ្ញុំបានត្រៀមទទួលកំលាំងមគ្គុយទេសនិង​សេវាកម្ម នានាសំរាប់​ភ្ញៀវ​ទេសចរណ៍។ ឆ្នាំនេះក្រុមហ៊ុនយើងខ្ញុំទទួលភ្ញៀវពី​៣រយ​ដល់​៥រយ​នាក់ ជាមួយរបៀបចំនួន២គឺ ទៅ Ha Long ដោយរថភ្លើងនិង​ទិ​២​គឺ​ទៅ​Ha Noi - Ha Long – Ninh Binh ដោយ​រថយន្ត៕”