ផ្នែកផ្សព្វផ្សាយនិងអ្នកជំនាញការអន្តរជាតិវាយតំលៃមហាសន្និបាតបក្សជាជំហានផ្លាស់ប្តូរថ្មីសំខាន់របស់វៀតណាម
27/01/2016 08:49
(VOV)_មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ បានគូសសញ្ញាសំខាន់ របស់សង្គមវៀតណាមជាសង្គមមួយទំនើបសម្បូររុងរឿង និរន្តរភាព និងយុត្តិធម៌។ នេះគឺជាការអះអាងរបស់លោក Carlos Alzugaray អ

ផ្នែកផ្សព្វផ្សាយនិងអ្នកជំនាញការអន្តរជាតិវាយតំលៃមហាសន្និបាតបក្សជាជំហានផ្លាស់ប្តូរថ្មីសំខាន់របស់វៀតណាម (VOV)_មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ បានគូស សញ្ញាសំខាន់ របស់សង្គមវៀតណាមជាសង្គមមួយទំនើបសម្បូររុងរឿង និរន្តរភាព និងយុត្តិធម៌។ នេះគឺជាការអះអាងរបស់លោក Carlos Alzugaray អតីតឯកអគ្គរដ្ឋ ទូតគុយបា ប្រចាំនៅប្រទេសលោកខាងលិចជាច្រើន និងជាអ្នកការទូត និងស្រាវ ជjរាវទំនាក់ទំនងអន្តរជាតិរបស់គុយបា។ ក្នុងចំណោមបណ្ដាសំណុំឯកសារនៅ មហាសន្និបាតបក្ស លោកបានឃើញនូវស្មារតីសកម្មផ្លាស់ប្តូរថ្មី តាមទិសធានាតុ ល្យភាពសង្គម។ មហាសន្និបាតបក្ស ទី១២ បន្តទាក់ទាញការយកចិត្តទុកដាក់របស់សារព័ត៍ មានជាច្រើនលើពិភពលោក។ ដោយប្រធានបទ៖ មហាសន្និបាតបក្សទី១២ ចុះ ផ្សាយលើកាសែត Rincon de Orinoco , Venezuela អ្នកកាសែត AngelMigue Bastidas បានអះអាងថា៖មហាសន្និបាតលើកនេះ ជាព្រឹត្តិការណ៍នយោបាយ សំខាន់ នាំចេញសេចក្ដីសម្រេចចិត្តធំៗជាច្រើន និងផែនការកសាងប្រទេសវៀត ណាម ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដោយមានគោលដៅនាំវៀតណាម ក្លាយ ទៅជាប្រទេសឧស្សាហកម្មទំនើប៕
Related






