VOV WorldVOV World
ផ្នែកសុខាភិបាលត្រូវលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺ
24/01/2013 10:39
VOV-នាព្រឹកថ្ងៃ២៤មករានៅសន្និសីទ Onlines បូក សរុបការងារ​សុខាភិបាល​ឆ្នាំ​​២០១២ អនុវត្តផែនការ ឆ្នាំ២០១៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានស្នើរផ្នែកសុខាភិបាលបន្តពង្រឹងនិង អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល​ពិសេសគឺខ្សែមូលដ្ឋានបណ្ដាញសុខាភិបាលទុកបំរងជាដើម។
ផ្នែកសុខាភិបាលត្រូវលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺ
សន្និសីទ Onlines បូកសរុបការងារសុខាភិបាលឆ្នាំ២០១២ អនុវត្តផែនការឆ្នាំ២០១៣         VOV-នាព្រឹកថ្ងៃ២៤មករានៅសន្និសីទ Onlines បូកសរុបការងារ​ សុខាភិបាល​ឆ្នាំ​​២០១២ អនុវត្តផែនការឆ្នាំ២០១៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានស្នើរផ្នែកសុខាភិបាលបន្តពង្រឹងនិងអភិវឌ្ឍន៍ ប្រព័ន្ធសុខាភិបាល​ពិសេសគឺខ្សែមូលដ្ឋានបណ្ដាញសុខាភិបាលទុកបំរងជា ដើម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ថ្លែងថា៖         “ផ្នែកសុខាភិបាលត្រូវលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺ នាំ​ បច្ចេកទេស​ទំនើបចូល។ ទន្ទឹមនឹងនោះខំប្រឹងប្រែងកាត់បន្ថយអត្រាកើតជំងឺ និង​អត្រា​ស្លាប់។ ផ្នែកត្រូវប្រកាន់ភ្ជាប់ភារកិច្ចសំខាន់ចំនួន៧ដូចជាបន្ថយ បរិមាណ​អ្នកជំងឺនៅមន្ទីពេទ្យ ផ្លាស់ប្តូរយន្តការហិរញ្ញវត្ថុ ប្រើប្រាស់ល្អប្រភព ទុនវិនិយោគ​របស់​រដ្ឋទន្ទឹមនឹងនោះជាមួយការចលនាបណ្ដាប្រភពកំលាំង របស់សង្គមវិនិយោគ​ទៅក្នុងការថែទាំសុខភាពប្រជាជនល្អជាង៕”