ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ វៀតណាម–កម្ពុជា ២០១២
21/09/2012 10:43
ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ វៀតណាម–កម្ពុជា ២០១២ ដោយប្រធានបទ “មិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍” ចាប់ពីថ្ងៃទី ២១ ដល់ទី ២៦ កញ្ញា នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម–កម្ពុជា ក្រសួងការពារប្រទេសវៀតណាមគួបផ្សំជាមួយក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាមបានរៀបចំផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ វៀតណាម–កម្ពុជា ២០១២ ដោយប្រធានបទ “មិត្តភាព សហប្រតិបត្តិការនិង អភិវឌ្ឍន៍” ចាប់ពីថ្ងៃទី ២១ ដល់ទី ២៦ កញ្ញា នៅរាជធានីភ្នំពេញ។ នាព្រឹកថ្ងៃទី ២១ កញ្ញា នៅរាជធានី ភ្នំពេញ ក្នុងពិធីបើកផ្សារណាត់នេះ មានការចូលរួមរបស់ តំណាងក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ត្រី Tran Don ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅកម្ពុជា Ngo Anh Dung រដ្ឋលេខាធិការក្រសួងការពារជាតិ កម្ពុជានាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ម៉ៅ ថូរ៉ា។ ផ្សារណាត់មានស្តង់ទំនិញចំនួន ៣០០ ស្តង់របស់អង្គភាពអាជីវកម្ម ចំនួនជាង ១៦០ ។ ក្រៅពីនោះ ក្នុងក្របខ័ណ្ឌផ្សារណាត់ បានប្រព្រឹត្តទៅការតាំង ពិព័រណ៍រូបថតដែលឧទ្ទេសនាមអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស ទាំង ២ រៀបចំឡើងសកម្មភាពជពន្លឿនពាណិជ្ជកម្មទ្វេភាគី ។ល។៕
Related





