VOV WorldVOV World
ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៣បើកនៅទីក្រុងហាណូយ
10/04/2013 08:22
(VOV World)_ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើក​ទី​២៣ -Vietnam Expo 2013 ត្រូវបានបើកនាព្រឹកថ្ងៃទី ១០ មេសា នៅទីក្រុង​ហា​ណូយ។​ ដោយប្រធានបទ÷ វៀតណាម-កិច្ចសហប្រតិបត្តិការ​ រួមគ្នា​អភិវឌ្ឍន៍ ​Vietnam Expo 2013 បានទាក់ទាញស្ដង់ទំនិញចំនួនជាង ៥០០ ​ស្តង់ របស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនល្បីឈ្មោះរបស់វៀតណាមនិងប្រទេស តំបន់ដែនដីចំនួន២០ លើទូទាំងពិភពលោក
ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៣បើកនៅទីក្រុងហាណូយ
(VOV World)_ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើក​ទី​២៣ -Vietnam  Expo 2013 ត្រូវបានបើកនាព្រឹកថ្ងៃទី ១០ មេសា នៅទីក្រុង​ហា​ណូយ។​ ដោយប្រធាន បទ÷ វៀតណាម-កិច្ចសហប្រតិបត្តិការ​ រួមគ្នា​អភិវឌ្ឍន៍ ​Vietnam Expo 2013 បានទាក់ ទាញ ស្ដង់ទំនិញចំនួនជាង ៥០០ ​ស្តង់ របស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនល្បីឈ្មោះ របស់ វៀតណាមនិងប្រទេស តំបន់ដែនដីចំនួន២០ លើទូទាំងពិភពលោក ដូចជា÷  អាមេរិក ​រុស្ស៊ី ​ជប៉ុន ​ចិន ថៃ និងកម្ពុជា…ជាដើម។ Vietnam Expo 2013​មានមណ្ឌល​តាំង​បង្ហាញទំនិញធំចំនួន៤ រួមមាន÷ មណ្ឌលស្តង់ទំនិញម៉ាស៊ីន សម្ភារះអគ្គីសនី អេឡិកត្រូ និច ម្ហូបអាហារ មណ្ឌលផលិតផលកាត់ដេរ…។ល។ លោក ស៊ិនហន នៃនាយកដ្ឋាន ជំរុញ ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មកម្ពុជា និងជា​ប្រធានគណះប្រតិភូអង្គភាពអាជីវករ កម្ពុជា  ចូលរួម Vietnam Expo 2013​ បានអោយដឹងថា÷           “ យើងខ្ញុំចូលរួមផ្សារណាត់លើកនេះ ជាមួយគោលដៅជំរុញការផ្សព្វ​ផ្សាយផ លិតផលរបស់កម្ពុជាទៅកាន់អ្នកប្រើប្រាស់វៀតណាមគ្រប់រូប ក៏​ដូចជាប្រទេសផ្សេងៗ លើពិភពលោក។ និងយើងខ្ញុំក៏មានគោលបំណងថា÷ បណ្ដាអង្គភាពអាជីវកម្មវៀត ណាម និងកម្ពុជាកាន់តែបង្កើនកិច្ចសហប្រតិបត្តិការខ្លាំងក្លាជាងទៀត ពីមួយថ្ងៃទៅ មួយថ្ងៃ។”           Vietnam Expo 2013​ ត្រូវបានអូសបន្លាយដល់ថ្ងៃទី ១៤ មេសា​៕ Vietnam Expo 2013​ ( vnexpress.net)