VOV WorldVOV World
ផ្សព្វផ្សាយរូបភាបទឹកដីវៀតណាមនៅសហពន្ធរុស្ស៊ី។
21/03/2012 08:35
ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំ​ ការជួបមុខបណ្ដាអង្គភាពអាជីវកម្ម អ្នកកាសែតរុស្ស៊ី និងវៀតណាមសំដៅ​បង្កើន​ការផ្សព្វផ្សាយរូបភាពវៀត ណាម ជំរុញការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការ​ លើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ។
(vovworld)- នារសៀលថ្ងៃទិ២០មិនា ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធ រុស្ស៊ីបានរៀបចំ​ការជួបមុខបណ្ដាអង្គភាពអាជីវកម្ម អ្នកកាសែតរុស្ស៊ីនិងវៀត ណាមសំដៅ​បង្កើន​ការផ្សព្វផ្សាយរូបភាពវៀតណាម ជំរុញការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅ ទីនេះឯកអគ្គរដ្ធទូតវៀតណាម​ប្រចាំ​នៅសហព័ន្ធរុស្ស៊ី Pham Xuan Son បាន សំដែងនូវក្តីសង្ឃឹមថា បណ្ដាអង្គភាព​អាជីវកម្មនិងមធ្យោបាយផ្សព្វផ្សាយព័ត៍ មាននៃប្រទេសទាំងពីរនឹងបន្តរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ដៃគូរយុទ្ធសាស្ត្រមិត្តភាពជាប្រពៃណីទ្វេភាគី។ ក៏ក្នុងជំនួបនេះដែរ អ្នកជំនាញ ការសេដ្ធកិច្ច សម្ព័ន្ធក្រុមហ៊ុនធំៗរបស់​រុស្ស៊ី ដំណាងសារព័ត៍មានរុស្ស៊ី បានវាយ ដំលៃខ្ពស់ចំពោះសក្តានុភាពអភិវឌ្ឍន៍របស់វៀត​ណាម។​លោក Kamukov Mikhail  Vadimovik អគ្គនាយករងទីភ្នាក់ងារសារ​ព័ត៍មាន Itar tass បានថ្លែងថា៖ “ក្នុងរយៈពេលស្នាក់នៅវៀតណាម​នាពេលថ្មីៗនេះខ្ញុំបានឃើញការអភិវឌ្ឍន៍ យ៉ាង​ខ្លាំងក្លា​នៅប្រទេសមិត្ត។ ខ្ញុំយល់ថា​អាចរៀនសូត្រពីបណ្ដាមិត្តវៀតណាម។  ខ្ញុំ​សង្ឃឹមថា​ បណ្ដាគំរោងការណ៍សហប្រតិបត្តិការក្នុងវិស័យអគ្គិសនីនុយក្លេអ៊ែ រវាង​ប្រទេសទាំងពីរក៏នឹងក្លាយទៅជានិមិត្តរូបនៃចំណងមិត្តភាពរបស់យើង។ ខ្ញុំចាត់​ទុក​ថា បណ្ដាមធ្យោបាយផ្សព្វផ្សាយព័ត៍មានត្រូវឆ្លុះបញ្ជាំងបានតម្រូវការ នៃភាគីទាំងពីរនិងទីភ្នាក់ងារសារព័ត៍មាន Itar-tass នឹងរួមចំណែក​សកម្ម​ទៅក្នុង កម្មវិធីនេះ៕”