VOV WorldVOV World
ផុលផុសសកម្មភាពអំណរនិទាឃៈរដូវ២០១៤
30/12/2013 08:54
Vovworld-នាយប់ថ្ងៃទី២៩ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធយុវជនកុម្មុយនីស្ត​ហូជីមិញទីក្រុងហាណូយ សមាគមនិសិត្សទីក្រុងហាណូយបានរៀបចំកម្មវិធី កន្លែង​ណាត់ជួបយុវជន-សាទរនិទាឃៈរដូវឆ្នាំ២០១៤។
ផុលផុសសកម្មភាពអំណរនិទាឃៈរដូវ២០១៤
សមាគមនិសិត្សទីក្រុងហាណូយបានរៀបចំកម្មវិធី កន្លែងណាត់ជួបយុវជន-សាទរនិទាឃៈរដូវឆ្នាំ២០១៤។ (VOV)         Vovworld-នាយប់ថ្ងៃទី២៩ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធយុវជនកុម្មុយនីស្ត​ហូជីមិញទីក្រុងហាណូយ សមាគមនិសិត្សទីក្រុងហាណូយបានរៀបចំកម្មវិធី កន្លែង​ណាត់ជួបយុវជន-សាទរនិទាឃៈរដូវឆ្នាំ២០១៤។ កម្មវិធីសំដៅស្វាគមន៍ ជោគ​ជ័យនៃមហាសន្និបាតដំណាងទូទាំងប្រទេសសមាគមនិសិត្សវៀតណាម នីតិកាលទី៩អាណត្តិ២០១៣ដល់២០១៨។ នៅកម្មវិធី សម្ព័ន្ធយុវជនទីក្រុង ហាណូយបានលើក​ដម្កើងប្រគល់រង្វាន់ជូនជនគំរូវ័យក្មេងរដ្ឋធានីឆ្នាំ២០១៣ចំនួន ១០នាក់។ កម្មវិធីរួមមាន​សកម្មភាពជាច្រើនប្រមូលផ្ដុំទៅលើវិស័យដូចជា ការ សិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ កសាងជនបទថ្មីជាដើម។ ថ្លែងមតិនៅកម្មវិធី លោក Le Quoc Phong ប្រធានថ្មី​សមាគមនិសិត្សវៀតណាមបានសង្កត់ធ្ងន់ថា៖         “ក្នុងរយៈពេល៥ឆ្នាំខាងមុខនិសិត្សទូទាំងប្រទេសនឹងប្រកៀកស្មាអនុវត្ត​ ចលនានិសិត្ស៥ល្អ ចលនានឹងជំរុញការអភិវឌ្ឍន៍សកម្មភាពមានចរិតលក្ខណៈ​កំណត់ទិសបង្កើតបរិយាកាសដើម្បីនិសិត្សហ្វឹកហាត់សីលធម៍រៀនសូត្រនិង​ កំលាំងកាយ។ តាមរយៈនោះ កសាងគំរូនិសិត្សក្នុងដំណាក់កាលថ្មីរួមចំណែក​ លើក​កំពស់គុណភាពរៀនសូត្របង្រួញឧនភាពអំពិសីលធម៍ក្នុងនិសិត្ស។”         នាយប់ថ្ងៃដ៏ដែល ខេត្ត Tuyen Quang បានរៀបចំផ្សារណាត់និទាឃៈរដូវឆ្នាំ​ មមី​ឆកស័កនិងពិព័ណផលិតផលឧស្សាហ-កសិកម្ម Tuyen Quang។ ក្នុងពេល​នោះទីក្រុងហូជីមិញបានរៀបចំការប្រណាំងកង់ប្រពៃណីអំណរឆ្នាំថ្មី៕

More