VOV WorldVOV World
បំផុសកម្មវិធីមនោសញ្ជេតនា Truong Son។
25/02/2012 08:42
កម្មវិធីមនោសញ្ជេតនា Truong Son ដំណាក់កាលទី១ បានអនុវត្តពីខែកក្កដា ឆ្នាំ ២០០៩ សំដៅចលនាសង្គម ទាំងមូលរួមដៃថែទាំឲ្យគ្រួសារយុទ្ធជនពិការ យុទ្ធជន ពលិកូនចៅអតីតយុទ្ធជននិងប្រជាជនជនជាតិភាគ តិចរស់នៅលើខ្សែផ្លូវ Truong Son។
បំផុសកម្មវិធីមនោសញ្ជេតនា Truong Son។
អនុប្រធានរដ្ធសភាវៀតណាម Tong Thi Phong ជូនផ្កាឲ្យអគ្គនិព័ននាយក ការសែត Sai Gon Giai Phong។ (VOV)-នាយប់ថ្ងៃទី២៤កុម្ភៈនៅទីក្រុងហូជីមីញ ការសែត Sai Gon Giai Phong បានរៀបចំកម្មវិធីមនោសញ្ជេតនា Truong Son លើកទី២សំដៅបូកសរុបដំណាក់ កាលទី១និងបំផុសដំណាក់កាលទី២។ អញ្ជើញចួលរួមរួមមានអនុប្រធានរដ្ធសភា  វៀតណាម Tong Thi Phong ឧបនាយករដ្ធមន្ត្រី Nguyen Thien Nhan។ កម្មវិធី មនោសញ្ជេតនា Truong Son ដំណាក់កាលទី១បានអនុវត្តពីខែកក្កដា ឆ្នាំ ២០០៩ សំដៅចលនាសង្គមទាំងមូលរួមដៃថែទាំឲ្យគ្រួសារយុទ្ធជនពិការ យុទ្ធជនពលិ កូនចៅអតីតយុទ្ធជននិងប្រជាជនជនជាតិភាគតិចរស់នៅលើខ្សែផ្លូវ Truong Son។ កម្មវិធីមនោសញ្ជេតនា Truong Son លើកទី២ឆ្នាំនេះជាមួយ បណ្ដា បទចំរៀងអំពី Truong Son ស្ងើកសរសើររាល់ការរួមចំណែករបស់ជំនាន់ មុនៗលើផ្លូវ Truong Son រឿងព្រេង។ ក្នុងឪកាសនេះអង្គការនិងបុគ្គលជាច្រើនបានចុះឈ្មោះគាំទ្រចំនួន ប្រាក់ប្រមាណ៧ហ្មឺនលានដុង។ ឧត្តមសេនីទោ Tran Hoa មេបញ្ជាការកងទ័ព ការពារព្រំដែនវៀតណាមនិងជាសមាជិកគណៈចាត់ តាំងកម្មវិធីមនោសញ្ជេតនា Truong Sonលើកទី២បានឲ្យដឹងថា៖  “ប្រការទទួលបានក្នុងកម្មវិធីគឺប្រជាជនទូទាំង ប្រទេសបានចែករំលែកជា មួយ ប្រជាជនដំបន់ព្រំដែន នោះគឺគំនិតរបស់បក្ស ស្របនឹងទឹកចិត្តប្រជាជន។ ប្រជាជន ដំបន់ព្រំដែននិយាយរួម បណ្ដាខេត្តមានផ្លូវ Truong Son និយាយដោយឡែក សប្បាយរីករាយ បានឃើញច្បាស់ការយកចិត្តទុកដាក់របស់បក្សរដ្ធនិងសង្គម ទាំងមូលចំពោះប្រជាជនដំបន់ឆ្ងាយដាច់ស្រយាលដំបន់ព្រំដែន៕”