VOV WorldVOV World
បង្កលក្ខណៈសំរាប់ពលករប្រឡងប្រណាំងច្នៃប្រឌិតលើកកំពស់ទិន្នផលគុណភាពផលិតផល។
16/08/2012 09:36
VOV-នាព្រឹកថ្ងៃទី១៦សីហា អគ្គសហព័ន្ធសហជីព ទូទៅវៀតណាមបាន​រៀបចំសន្នសីទបូកសរុបរយៈ ពេល៥ឆ្នាំអនុវត្តចលនាប្រឡងប្រណាំងពលកម្ម​ ច្នៃប្រឌិតសំរាប់កម្មាភិបាលមន្ត្រីដំណាក់កាល ២០០៧-២០១២។
       VOV-នាព្រឹកថ្ងៃទី១៦សីហា អគ្គសហព័ន្ធសហជីពទូទៅវៀតណាមបាន​រៀបចំសន្នសីទបូកសរុបរយៈពេល៥ឆ្នាំអនុវត្តចលនាប្រឡងប្រណាំងពលកម្ម​ច្នៃប្រឌិតសំរាប់កម្មាភិបាលមន្ត្រីដំណាក់កាល២០០៧-២០១២។ តាម​ របាយការណ៍​របស់សហព័ន្ធសហជីពខេត្តក្រុងចំនួន៥១ពីឆ្នាំ២០០៧មកបាន​ មានកម្មាភិបាលមន្ត្រី​ជាង៦សែនលើកមានប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងនោះមានការ​ផ្ដើមគំនិត​ប្រធានបទចំនួនជាង២សែនត្រូវបានអនុវត្តក្នុង ស្ថានភាពជាក់ស្ដែង។ នៅសន្និសីទ ដំណាងសហព័ន្ធសហជីពបណ្ដាខេត្ត ក្រុង​បាន​ចែករំលែកការផ្ដើមគំនិត បទពិសោធ​ល្អ​ក្នុងការបង្កលក្ខណៈឲ្យ កម្មាភិបាល​មន្ត្រីចូលរួមចលនាពលកម្ម​ច្នៃប្រឌិត។ អគ្គសហព័ន្ធសហជីព ទូទៅវៀតណាម​បានកំណត់ភារកិច្ចស្នូលក្នុងរយៈ​ពេលខាងមុខនឹងចលនា កម្មាភិបាលមន្ត្រី កម្មាភិបាលវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង​ប្រឡង់​ប្រណាំងពលកម្ម ច្នៃប្រឌិត​ឆ្ពោះទៅគោលដៅអាជីវកម្មប្រភពកំលាំង​ក្នុង​ប្រទេសលើកកំពស់ គុណភាព​ផលិតផល៕