VOV WorldVOV World
បង្កើនទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងចក្រភពអង់គ្លេស៍។
29/01/2013 08:30
VOV-នាថ្ងៃទី២៨មករានៅក្រុងហាណូយ អគ្គសេនា ធិការនិងជាអនុរដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេស វៀត ណាមឧត្តមសេនីយ៍ឯក Do Ba Ty បានទទួលជួប​ ឧប្បរាជ Astor អនុរដ្ឋមន្ត្រីការពារជាតិចក្រភពអង់ គ្លេស៍កំពុងបំពេញទស្សនកិច្ច​ការងារនៅ​វៀតណាម​ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០មករា។
បង្កើនទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងចក្រភពអង់គ្លេស៍។
  ឧត្តមសេនីយ៍ឯក Do Ba Ty បានទទួលជួបឧប្បរាជ Astor អនុរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស៍កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម          VOV-នាថ្ងៃទី២៨មករានៅក្រុងហាណូយ អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រី ​ក្រសួង​ការពារប្រទេសវៀតណាមឧត្តមសេនីយ៍ឯក Do Ba Ty បានទទួលជួប​ ឧប្បរាជ Astor អនុរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស៍កំពុងបំពេញទស្សនកិច្ច ​ការងារនៅ​វៀតណាម​ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០មករា។ ឧត្តមសេនីយ៍ឯក Do Ba Ty បានវាយតំលៃខ្ពស់​លទ្ធផល​សហប្រតិបត្តិការការពារជាតិទ្វេភាគីរវាង​ កងទ័ព​នៃប្រទេសទាំងពីរ សង្កត់ធ្ងន់​ថា​​​នេះជាដំណើរទស្សនកិច្ចជាផ្លូវការដើម​ដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការពារ​ជាតិអង់គ្លេស៍នៅវៀតណាម គិតតាំងពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង​ការពារជាតិទ្វេភាគី។​ រីឯ ឧប្បរាជ Astor បានស្នើរក្រសួងការពារជាតិនិងអគ្គសេនាធិការ​កងទ័ពប្រជាជន វៀតណាម​បន្តបង្កលក្ខណៈដើម្បីកងទ័ពជើងទឹកនៃប្រទេសទាំងពីរមាន​ឱកាស ជួបប្រាស្រ័យរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍សហប្រតិបត្តិការបណ្ដុះបណ្ដាល នាយទាហាននិងបណ្ដាវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ មុន នោះ​អនុរដ្ឋមន្ត្រីក្រសួង​ការពារប្រទេសវៀតណាមឧត្តមសេនីយ៍ឯក Nguyen Chi Vinh និង​ឧប្បរាជ Astor អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស៍​បាន​ធ្វើ អធិបតីវេទិការអង្គភាព​អាជីវកម្ម​​ការពារ​ជាតិវៀតណាម-ចក្រភពអង់គ្លេស៍​ផង ​ដែរ៕