VOV WorldVOV World
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាម-កាណាដា។
02/07/2012 08:11
VOV-ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់២៩មិថុនា អនុប្រធានរដ្ឋសភា​វៀតណាម Nguyen Thi Kim Ngan បានអញ្ចើញទៅបំពេញទស្សនកិច្ច​ការងារ​នៅកាណាដា។
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាម-កាណាដា។
អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ចើញទៅបំពេញទស្សនកិច្ចការងារនៅកាណាដា។ VOV-ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់២៩មិថុនា អនុប្រធានរដ្ឋសភា​ វៀតណាម Nguyen Thi Kim Ngan បានអញ្ចើញទៅបំពេញទស្សនកិច្ច​ការងារ​ នៅកាណាដា។ គណៈប្រតិភូវៀតណាមបានមកជួបសំដែងការគួរសម អគ្គទេសាភិបាលកាណាដា David Johnston និងមានជំនួបធ្វើការជាមួយថ្នាក់ ដឹកនាំរដ្ឋសភាកាណាដា ក្នុង​នោះ​មានប្រធានព្រឹទ្ធសភា Noel Kinsella និង អនុប្រធានក្រុមសមាជិកសភា​មិត្តភាពកាណាដា-វៀតណាម Andrew Saxton។ ភាគីទាំងពីរបានឯកភាពត្រូវ​ជំរុញបណ្ដាវិធានការធ្វើឲ្យជ្រាលជ្រៅថែមទៀត ដល់ទំនាក់ទំនងមិត្តភាពនិងកិច្ច​សហប្រតិបត្តិការលើច្រើនវិស័យក្នុង កាលៈទេសៈថ្មី ពិសេសគឺជំរុញការទូត​ព្រឹទ្ធ​សភាឆ្ពោះទៅពិធីរំលឹកខួបលើកទី ៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេស​ទាំងពីរនាឆ្នាំ២០១៣។ បណ្ដា ថ្នាក់ដឹកនាំកាណាដាបានវាយតំលៃខ្ពស់ចំពោះការដែល​វៀតណាមប្រើប្រាស់ មានប្រសិទ្ធភាពជំនួយអភិវឌ្ឍន៍និងអះអាងថា បន្តចាត់ទុក​វៀតណាមជា ប្រទេសមួយក្នុងចំណោមប្រទេសចំនួន២០លើពិភពលោកដែលត្រូវបាន ទទួលជំនួយអភិវឌ្ឍន៍របស់កាណាដា៕