នៅក្នុងជំនួប ប្រធានរដ្ឋសភាលោកត្រឹន ថាញ់មិន បានស្នើឱ្យភាគីទាំងពីរ បន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់និងគ្រប់កម្រិត ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ គាំទ្រដល់ការអភិវឌ្ឍ និងលើកកំពស់តួនាទីនិងឋានៈអន្តរជាតិរបស់ប្រទេសទាំងពីរ។ លោកបានសម្តែងបំណងប្រាថ្នាសម្រាប់ភាគីទាំងពីរក្នុងការបង្កើនការអនុវត្ត កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយ ផ្តោតលើការពន្លឿនកិច្ចសហប្រតិបត្តិការក្នុងការកសាងផ្លូវរថភ្លើង ដែលតភ្ជាប់ប្រទេសទាំងពីរ ការដឹកជញ្ជូនអន្តរជាតិ និងបើកទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្ម វៀតណាម; បង្កើតការផ្លាស់ប្តូរឲ្យបានច្បាស់ថែមទៀតក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាអនុវត្តឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិនដោយជោគ ជ័យ។
ប្រធានរដ្ឋសភា លោកត្រឹន ថាញ់មិនក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងបន្ថែមទៀតនូវតួនាទីដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃមតិសាធារណៈ បង្កើនការជួបប្រាស្រ័យរវាងបណ្តាអង្គការមហាជននៃប្រទេសទាំងពីរ និងលើកកម្ពស់ការផ្សព្វផ្សាយមិត្តភាពអំពីទំនាក់ទំនងវៀតណាម-ចិន។
ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនលោក វ៉ាង ហូនីង បានស្នើឱ្យភាគីទាំងពីរបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការស្របគ្នានៅគ្រប់បណ្តាញ និងកម្រិតទាំងអស់ អនុវត្តផែនការផ្លាស់ប្តូរកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ប្រើប្រាស់យន្តការសន្ទនាយុទ្ធសាស្ត្រ ៣+៣ (ការទូត - ការពារជាតិ - សន្តិសុខសាធារណៈ) និងគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព បង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរទ្រឹស្តី និងបទពិសោធន៍លើការកសាងបក្ស អភិបាលកិច្ចជាតិ លើកកម្ពស់បន្ថែមទៀតនូវការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់រវាងប្រទេសទាំងពីរ និងពន្លឿនគម្រោងផ្លូវដែកដែលតភ្ជាប់ប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ច្រកព្រំដែនឆ្លាតវៃ តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង នឹងសម្រេចបានវឌ្ឍនភាពជាក់ស្តែងក្នុងពេលឆាប់ៗនេះ។
លោកប្រធាន វ៉ាង ហូនីង បានបញ្ជាក់ថា ចិនបានត្រៀមខ្លួនរួចជាស្រេច បង្កលក្ខណៈងាយស្រួល សម្រាប់ការនាំចូលផលិតផលកសិកម្មរបស់វៀតណាម និងគាំទ្រសហគ្រាសចិនក្នុងការបង្កើនការវិនិយោគនៅវៀតណាម។ លោកបានបញ្ជាក់សភាប្រឹក្សានយោបាយប្រជា ជនចិនឱ្យតម្លៃ និងគាំទ្រដល់ការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនគ្រប់ស្រទាប់វណ្ណៈនៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ លោកបានស្នើឱ្យភាគីទាំងពីរអនុវត្តកម្មវិធីផ្លាស់ប្តូរប្រជាជនប្រកបដោយប្រសិទ្ធភាព ដូចជាដំណើរក្រហម រៀបចំឆ្នាំសហប្រតិបត្តិការទេសចរណ៍ចិន-វៀតណាមឱ្យបានល្អ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ការអប់រំ វប្បធម៌ និងការផ្លាស់ប្ដូរក្នុងមូលដ្ឋាន។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០២៦ និង ២០២៧ ដោយជោគជ័យ; ត្រួតពិនិត្យនិងដោះស្រាយការខ្វែងគំនិតគ្នាឲ្យកាន់តែប្រសើរឡើង នឹងរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងក្នុងតំបន់៕







