បង្កើនការផ្លាស់ប្តូរព័ត៌មាននីតិបញ្ញាត្តិរវាងបណ្ដាស្ថាប័នរដ្ឋសភាវៀតណាម។
07/05/2013 11:45
VOV-នាថ្ងៃទី៧ឧសភានៅទីក្រុងហាណូយ វិទ្យាស្ថាន ស្រាវជ្រាវនីតិបញ្ញាត្តិគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាវៀតណាមបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានរៀបចំ បំផុសគំរោងការ “បង្កើនផ្គត់ផ្គងនិងផ្លាស់ប្តូរព័ត៌មាននីតិបញ្ញាត្តិរវាងបណ្ដា ស្ថាប័នរដ្ឋសភាវៀតណាម”។

លោកស្រី Louise Chamberlain នាយិការជាតិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (iisd.ca) VOV-នាថ្ងៃទី៧ឧសភានៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានសហការជាមួយកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានរៀបចំបំផុសគំរោងការ “បង្កើនផ្គត់ផ្គងនិងផ្លាស់ប្តូរព័ត៌មាននីតិបញ្ញាត្តិរវាងបណ្ដាស្ថាប័នរដ្ឋសភាវៀត ណាម”។ គំរោងការមានតំលៃសរុប១,៥លានដុល្លារអាមេរិក គ្រោងនឹងអនុវត្តពី ឥឡូវដល់ឆ្នាំ២០១៦សំដៅជួយឧបត្ថម្ភវិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិជំនះពុះ ពារលើកំហិតក្នុងសកម្មភាពស្រាវជ្រាវនាបច្ចុប្បន្នដើម្បីធានាការផ្គត់ផ្គងព័ត៌មាន និងការស្រាវជ្រាវស៊ីជម្រៅសំរាប់រដ្ឋសភា បណ្ដាគណៈកម្មាធិការរដ្ឋសភានិង សមាជិកសភា។ថ្លែងមតិនៅពិធី លោកស្រី Louise Chamberlain នាយិការជាតិ នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “ក្នុងប៉ុន្មានឆ្នាំខាងមុខជារយៈពេលដ៏សែនសំខាន់សំរាប់ការអភិវឌ្ឍន៍នៃប្រព័ន្ធព័ត៌មាននីតិបញ្ញាត្តិរបស់វៀតណាម។ ដើម្បីឆ្លងផុតរាល់ការសាកល្បងនេះ វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិត្រូវការជួយឧបត្ថម្ភដើម្បីបង្កើនថែមទៀតការងារផ្គត់ផ្គងព័ត៌មាននីតិបញ្ញាត្តិ។ គំរោងការអូសបន្លាយក្នុងរយៈពេល៣ឆ្នាំនឹងជួយឧបត្ថម្ភវិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិលើវិស័យចំនួន២។ ទីមួយគឺឆ្លើយតបសំណូមពរពីបណ្ដាគណៈកម្មាធិការរបស់រដ្ឋសភានិងសមាជិកសភាទាក់ទិនដល់ ការផ្គត់ផ្គងព័ត៌មាននិងស្រាវជ្រាវអនុវត្តមានគុណភាពខ្ពស់។ ទីពីរគឺជួយឧបត្ថម្ភសមាជិកសភាកសាងនិងដាក់ជូនការផ្ដើមគំនិតច្បាប់និងប្រែក្លាយវាទៅជាគំរោង ច្បាប់៕”
Related






