VOV WorldVOV World
បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងអង្គភាពអាជីវកម្មវៀតណាម-អូទ្រីស្ត។
30/05/2012 08:26
(VOV)-ក្នុងឱការដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីសាធារណ​រដ្ឋ​អូទ្រីស្ត នារសៀល ថ្ងៃទី២៩ឧសភានៅក្រុងហាណូយ សភាពាណិជ្ជកម្ម​ឧស្សាហកម្មវៀតណាមសហការជាមួយសភា ពាណិជ្ជកម្មឧស្សាហកម្ម​សហព័ន្ធអូទ្រីស្តបានរៀបចំ វេទិការអង្គភាពអាជីវកម្មវៀតណាម- អូទ្រីស្ត។
បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងអង្គភាពអាជីវកម្មវៀតណាម-អូទ្រីស្ត។
វេទិការអង្គភាពអាជីវកម្មវៀតណាម- អូទ្រីស្ត។ (VOV)-ក្នុងឱការដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី សាធារណ​រដ្ឋ​អូទ្រីស្ត នារសៀលថ្ងៃទី២៩ឧសភានៅក្រុងហាណូយ សភាពាណិជ្ជកម្ម​ឧស្សាហកម្មវៀតណាមសហការជាមួយសភា ពាណិជ្ជកម្មឧស្សាហកម្ម​សហព័ន្ធអូទ្រីស្តបានរៀបចំវេទិការអង្គភាព អាជីវកម្មវៀតណាម- អូទ្រីស្ត។ ថ្លែងមតិនៅ​វេទិការ លោក Walter Koren នាយកស្ថាប័នពាណិជ្ជកម្មសាធារណរដ្ឋ អូទ្រីស្ត​បាន​​ឲ្យដឹងថា អូទ្រីស្ត សមានការអភិវឌ្ឍន៍ល្អក្នុងប្លុកបណ្ដាប្រទេសអឺរុបនិងមាន​ទំនាក់ទំនង ជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍សកម្មមានខឿនឧស្សាហកម្មធំៗ។ ដូច្នេះ ពេលដែលអង្គភាពអាជីវកម្មវៀតណាមសហប្រតិបត្តិការជាមួយអូស្ត្រីស នឹង​មានលក្ខណល្អក្នុងការស្រាវជ្រាវនិងជួយឧបត្ថម្ភបច្ចេកវិទ្យា។​ក្នុង រយៈពេល​កន្លង​ទៅវៀតណាមនិងអូទ្រីស្តជានិច្ចកាលមានទំនាក់ទំនង មិត្តភាពជាប្រពៃណី​សហប្រតិបត្តិការលើច្រើនវិស័យ។ ជាក់ស្ដែងគឺ តំលៃប្រាក់នាំចេញទ្វេភាគីក្នុងប៉ុន្មានឆ្នាំ​កន្លងទៅបានបង្កើនជាមធ្យមពី ១៥ដល់២០%ក្នុងមួយឆ្នាំ នាឆ្នាំ២០១១ទទួលបានជិត​៦២៧លានដុល្លារ អាមេរិកនិង ៣ខែដើមឆ្នាំ២០១២នេះទទួលបានជាង១៧០​លានដុល្លារ អាមេរិក។ បណ្ដាអង្គភាពអាជីវកម្មអូស្ត្រីសស្វែងរកឱកាស​វិនិយោគ​នៅវៀតណាមជាលក្ខណល្អដើម្បីទំនិញរបស់អូទ្រីស្ត អាចចូលជ្រៅទៅ ក្នុងទីផ្សារបណ្ដាប្រទេសក្នុងដំបន់អាស៊ាន។ ទន្ទឹមនឹងនោះជួយឲ្យសហគមន៍ អង្គភាព​អាជីវកម្មនៃប្រទេសទាំងពីរវៀតណាម- អូទ្រីស្តជួយឧបត្ថម្ភគ្នាដើម្បី ពង្រីក​នូវ​ឧត្តមភាពរបស់គ្នា កម្មវិធីជាច្រើននឹងបានតភ្ជាប់បើកទូលាយក្នុង រយៈពេល​ខាង​មុខ៕

More