VOV WorldVOV World
បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភាវៀតណាម-សហព័ន្ធអាល្លឺម៉ង់។
14/03/2013 10:31
VOV-នារសៀលថ្ងៃទី១៣មិនា ប្រធានរដ្ឋសភា សហព័ន្ធអាល្លឺម៉ង់ Norbert Lammert បានធ្វើអធិបតី ពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួម​ជា​មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែល ទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធ​អាល្លឺម៉ង់។
បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភាវៀតណាម-សហព័ន្ធអាល្លឺម៉ង់។
ប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ Norbert Lammert បានធ្វើអធិបតីពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម         VOV-នារសៀលថ្ងៃទី១៣មិនាប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ Norbert Lammert បានធ្វើអធិបតីពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួម​ ជា​មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលទៅបំពេញទស្សនកិច្ចការងារនៅ សហព័ន្ធ​អាល្លឺម៉ង់។ នៅពិធីទទួលជួបសន្ទនាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hung បាន​លើក​ច្បាស់​ថាវៀតណាមយកចិត្តទុកដាក់ដល់ការបង្កើន និងផ្ដល់អាទិភាពអភិវឌ្ឍន៍ទំនាក់ទំនង​សហប្រតិបត្តិការ​ជា​មួយសហព័ន្ធអាល្លឺម៉ង់ និងស្នើរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាង​ប្រទេសទាំងពីរ។ រីឯ ប្រធានរដ្ឋសភា Norbert Lammert បាន​អះអាង​ថា រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ជា និច្ចកាលគាំទ្រនិង​ផ្ដល់អាទិភាព​ក្នុងការអភិវឌ្ឍន៍ទំនាក់​ទំនង​ជាមួយវៀតណាម។ នាថ្ងៃដ៏ដែលប្រធានរដ្ឋសភា Nguyen Sinh Hung បានមក​សាកសួរសុខទុក្ខ កម្មាភិបាលមន្ត្រីស្ថានទូតវៀត​ណាម​ដំណាងសហគមន៍ជនវៀត​ណាម​នៅ អាល្លឺម៉ង់។​ ថ្លែងមតិនៅទីនេះប្រធាន​រដ្ឋសភា Nguyen Sinh Hung  បានកត់សម្គាល់ ការរួមវិភាគទានដ៏​ថ្លៃថ្លា​របស់សហគមន៍ជនវៀតណាមនៅឯបរទេសចំពោះមាតុ ប្រទេសនិងឲ្យដឹងថា​ រដ្ឋ​នឹងពិនិត្យមើលបំពេញបន្ថែមរាល់កា​រកំណត់​សំដៅបង្ក លក្ខណៈល្អជាងឲ្យសហគមន៍ជន​វៀតណាម​នៅឯបរទេស​វិនិយោគចូលមក ក្នុងប្រទេស៕