VOV WorldVOV World
បង្កើនប្រសិទ្ធភាពនៃការចុះហត្ថលេខា ការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិរបស់វៀតណាម
14/01/2026 10:21
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទបូកសរុបការអនុវត្តកិច្ចព្រមព្រៀងនិងការសន្យាអន្តរជាតិក្នុងសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ក្នុងអាណត្តិ ២០២១-២០២៥ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗក្នុងការចុះហត្ថលេខា ការអនុវត្តការសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិក្នុងរយៈពេលកន្លងមក។
បង្កើនប្រសិទ្ធភាពនៃការចុះហត្ថលេខា ការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិរបស់វៀតណាម
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) ដើម្បីបំពេញការងារនេះឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យក្រសួង វិស័យ និងមូលដ្ឋាននានា ធ្វើការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីការសន្យាអន្តរជាតិដែលបានចុះហត្ថលេខា និងកំពុងត្រូវបានអនុវត្តន៍; កសាងផែនទីបង្ហាញផ្លូវជាក់លាក់ ដើម្បីធានាការអនុវត្តកាន់តែមានប្រសិទ្ធភាព បម្រើចំតម្រូវការអភិវឌ្ឍន៍នៃវិស័យ និងមូលដ្ឋាននីមួយៗ៖ "គ្រប់កម្រិត វិស័យ និងមូលដ្ឋានទាំងអស់ ត្រូវតែមានភាពម្ចាស់ការ មិនរង់ចាំទេ ហើយផ្តោតលើការចុះហត្ថលេខា និងរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពទៅតាមមុខងារ ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន។ ការសន្យាត្រូវតែអនុលោមតាមច្បាប់វៀតណាម ទំនៀមទំលាប់អន្តរជាតិ មានលក្ខណៈអាចធ្វើទៅបាន។ លើសពីនេះ លើកកម្ពស់ការចុះហត្ថលេខា ជំនួសឱ្យការនាំចេញទំនិញតែមួយគត់ ឥឡូវនេះយើងគួរតែនាំចេញវិស័យទាំងមូល។ ឧទាហរណ៍ ការនាំចេញវិស័យកសិកម្មទាំងមូល មិនមែនគ្រាន់តែស្រូវអង្ករនោះទេ"។ ប្រតិភូដែលចូលរួមក្នុងសន្និសីទ។ (រូបថត៖ VOV) មុននេះ ធ្វើជាអធិបតីក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងកំណត់ទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់គណៈកម្មាធិការជាតិដឹកនាំការធ្វើសមាហរណកម្មអន្តរជាតិ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២៦ ការធ្វើសមាហរណកម្មអន្តរជាតិត្រូវតែបម្រើដល់ការអភិវឌ្ឍវិស័យយុទ្ធសាស្ត្រ ដូចជា វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លូវដែកល្បឿនលឿន និងការលើកកំពស់ទិន្នផលនិងគុណភាពផលិតផល។ គោលដៅនៃការងារសមាហរណកម្មអន្តរជាតិគឺដើម្បីចូលរួមចំណែកលើកកម្ពស់ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិ; មានភាពម្ចាស់ការលើយុទ្ធសាស្ត្រទំនាក់ទំនងអន្តរជាតិ; ទាំងអស់ដើម្បីផលប្រយោជន៍របស់ប្រជាជន៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ហ្វាម មិញជីញ/ការសន្យា/កិច្ចព្រមព្រៀង/ចុះហត្ថលេខា