បង្កើនតួនាទីរបស់នារីនិងកុមារីក្នុងការបន្ធូស្រាលហានិភ័យ
12/10/2012 10:42
(VOV)-ក្នុងឱកាសទិវាអន្តរជាតិបន្ធូស្រាលគ្រោះធម្ម ជាតិឆ្នាំ២០១២ នាព្រឹក ថ្ងៃទី១២តុលានៅទីក្រុងហា ណូយ គណៈកម្មាធិការបញ្ជាណែនាំបង្កាប្រឆាំងព្យុះ ទឹកជំនន់មជ្ឈឹម សម្ព័ន្ធសមាគមនារីវៀតណាមនិងក្រុមដៃគូ ធ្វើការងារក្នុង

សិក្សានុសិស្សិតនៅខេត្តDong Thap ជ្រោមជ្រែងទិវាអន្តរជាតិ បន្ធូស្រាលគ្រោះធម្មជាតិ (រូបថតៈ Internet) (VOV)-ក្នុងឱកាសទិវាអន្តរជាតិបន្ធូស្រាលគ្រោះធម្មជាតិឆ្នាំ២០១២ នាព្រឹកថ្ងៃទី ១២តុលានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំបង្កាប្រឆាំង ព្យុះទឹក ជំនន់មជ្ឈឹម សម្ព័ន្ធសមាគមនារីវៀតណាមនិងក្រុមដៃគូ ធ្វើការងារក្នុង វិស័យ គ្រប់គ្រងគ្រោះធម្មជាតិបានរួមផ្សំរៀបចំសន្និសីទក្រោមប្រធានបទ“ទទួលកម្លំាង របស់នារីនិងកុមារីក្នុងការបន្ធូស្រាលហានិភ័យ”។ តាមតួរលេខ របស់អ.ស.ប ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ វៀតណាមជាប្រទេសឈរលំដាប់ទី៦ ក្នុងចំ ណោមបណ្តាប្រទេសត្រូវរងឥទ្ធិពលធ្ងន់ធ្ងរពីគ្រោះធម្មជាតិ។ ដើម្បីទប់ទល់ ជាមួយគ្រោះធម្មជាតិដែលមានការចូលរួមយ៉ាងសកម្មរបស់សង្គម ទាំងមូល ក្នុងនោះ នារីមានសក្តានុភាព សមត្ថភាព ចំណេះដឹងនឹងត្រូវបានពង្រីកប្រកប ដោយប្រសិទ្ធភាព។ ប៉ុន្តែ នៅវៀតណាម ការយល់ដឹងអំពីតួនាទីក៏ដូចជារាល់ ការរួមចំណែករបស់នារីក្នុងការគ្រប់គ្រងនិងបន្ធូស្រាលគ្រោះធម្មជាតិនៅមាន គំហិត។ ដូច្នេះបណ្តាមតិនៅសន្និសីទបានគាំទ្រយ៉ាងខ្លាំងការ ចូលរួមជាផ្លូវការ របស់នារីនិងកុមារ រួមចំណែកបង្កើនកម្លាំងរបស់សហគមក្នុង ការទប់ទល់ ជាមួយបំរែបំរួលអាកាសធាតុ៕
Related






