VOV WorldVOV World
បង្កើតការបោះជំហានថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម- អាហ្សង់ទីន
21/01/2013 11:28
(VOV)-ពិធីទទួលជាផ្លូវការ ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ មករា នៅទីក្រុងហាណូយ។ ​
បង្កើតការបោះជំហានថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម- អាហ្សង់ទីន
(VOV)-ពិធីទទួលជាផ្លូវការ ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de  Kirchner ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ មករា នៅទីក្រុងហាណូយ។ ​បន្ទាប់ ពីពិធីទទួល ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner ​បាន​ជួប សន្ទនាជាមួយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។ ​ប្រធាន​រដ្ឋ​​ Truong  Tan Sang និង ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner បានវាយតំ​លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរ  ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ ពី ៣១៦លានដុល្លារអា មេរិក នាឆ្នាំ ២០០៧ បានកើនឡើង ជាងមួយពាន់លានដុល្លារ​អាមេរិក ក្នុងឆ្នាំ  ២០១២។ ភាគីទាំងពីរបានរួមសហការយ៉ាងជិតស្និទជាមួយគ្នា លើវេទិកាអន្តរ​ជាតិនានា ជាពិសេសគឺនៅអង្គការសហប្រជាជាតិ អង្គការ​ពាណិជ្ជ​កម្មពិភព លោក…ជាដើម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរ​បណ្ដាបញ្ហាទ្វេ​ភាគី និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា សំដៅរួមចំណែក​ជំរុញទំនាក់​ទំនងសហប្រតិបត្តិការវៀតណាម- ​អាហ្សង់ទីន ​ស៊ីជំរៅ និងមាន​ប្រសិទ្ធ​ភាព ខ្ពស់ជាងទៀត។ ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner(internet)           ​ក្នុងថ្ងៃនេះដែរ ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner  ​ក៏មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងប្រធានរដ្ឋសភា Nguyen Sinh Hung ផងដែរ។           ក្នុងឱកាស ប្រធានាធិបតីអាហ្សង់ទីន Cristina Fernandez de Kirchner  មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ២១ មករា សភា ឧស្សាហ-ពាណិជ្ជកម្មវៀតណាម បានរួមសហការជាមួយស្ថានទូ​ត ​អាហ្សង់ទីន  ប្រចាំ នៅ វៀតណាម រៀបចំវាទិកាតភ្ជាប់អង្គភាពអាជីវកម្មវៀតណាម- ​អាហ្សង់ ទីន  ផងដែរ៕