សេចក្តីថ្លែងការណ៍រួមបានចាត់ទុកថា ការបង្ខំឱ្យប្រជាជនផ្លាស់ទីលំនៅចេញពីតំបន់ហ្គាហ្សាគឺ "រំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍នៃច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និងបានគំរាមកំហែងដោយផ្ទាល់ដល់សិទ្ធិស្របច្បាប់ និងមិនអាចដកហូតបានរបស់ប្រជាជនប៉ាឡេស្ទីន"។ បណ្តារដ្ឋមន្ត្រីការបរទេសបានព្រមានថា កាយវិការនេះនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរជាពិសេស ដែលធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់ថា តំបន់ហ្គាហ្សាស្ទ្រីបគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីប៉ាឡេស្ទីន ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សាឯកភាពនៃទឹកដីប៉ាឡេស្ទីន រួមទាំងតំបន់ហ្គាហ្សា និងតំបន់វេស្តប៊ែង រួមទាំងទីក្រុងយេរូសាឡឹមខាងកើតផងដែរ។
បណ្តារដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណោះស្រាយរដ្ឋពីរគឺជាមាគ៌ាតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌និងយូរអង្វែង; ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ងដើម្បីដាក់ចេញនូវការពិតភូមិសាស្ត្រ ឬប្រជាសាស្ត្រថ្មី នៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបាន ទន្ទ្រានកាន់កាប់ និងធានាការអនុលោមតាមច្បាប់អន្តរជាតិ៕





