នៅក្នុងសារលិខិតនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា សព្វថ្ងៃនេះ កុមារនៅគ្រប់ទិសទីនៃប្រទេសបានរស់នៅក្នុងស្ថានភាពល្អប្រសើរ។ មិនថាប្អូនៗ ធំធាត់នៅក្នុងទីក្រុងដ៏មមាញឹកឬភូមិដាច់ស្រយាល នៅតំបន់ព្រំដែន ឬនៅលើកោះនោះទេ កុមារម្នាក់ៗនេះ សក្តិសមនឹងទទួលបានកុមារភាពដ៏សុខសាន្ត បានទៅសាលារៀន ទទួលការការពារ និងការស្រឡាញ់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាក់ថា ការយកចិត្តទុកដាក់ជាពិសេសនឹងត្រូវបានផ្តល់ជានិច្ចដល់កុមារនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះ តំបន់ជនជាតិភាគតិច និងកន្លែងដែលនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ គ្មានកុមារណាម្នាក់នឹងត្រូវទុកចោល ដោយគ្មានការយកចិត្តទុកដាក់នោះទេ ហើយគ្មានកាលៈទេសៈណាដែលអាចដកហូតសេចក្តីរីករាយ និងក្តីសុបិន្តដ៏បរិសុទ្ធនៃកុមារភាពបានឡើយ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋជឿជាក់ថា ដោយមានសេចក្ដីស្រឡាញ់ និងការទទួលខុសត្រូវពីក្រុមគ្រួសារ គ្រូបង្រៀន និងសង្គមទាំងមូល កុមារនឹងធំឡើង រៀនអ្វីៗល្អៗ និងគោលការណ៍ត្រឹមត្រូវ ធ្វើអំពើល្អជាច្រើន ដើរតាមគន្លងបុព្វបុរស ចូលរួមចំណែកក្នុងការកសាងមាតុភូមិ និងប្រទេសវៀតណាម៕








