តំណាងបណ្ដាភាគីពាក់ព័ន្ធចូលរួមជំនួបចរចាអំពីការសង្គ្រោះ JCPOA នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA) |
ភាគីនៅសល់ក្នុង JCPOA រួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់និងរុស្ស៊ី រួម ជាមួយអ៊ីរ៉ង់ បានដំណើរការចរចានៅសណ្ឋាគារមួយនៅទីក្រុងវីយ៉ែន។ បញ្ចប់ជំនួប ចរចានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Mikhail Ulyanov បានបង្ហោះសារតាមបណ្ដាញ Twitter ថា “ភាគីចូលរួមទាំងអស់ បានឯកភាពលើភាព ចាំបាច់នៃការជំរុញដំណើរការចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់”។ ចំណែកឯ អនុរដ្ឋមន្រ្តីការ បរទេសអ៊ីរ៉ង់ លោក Abbas Araghchi ឲ្យដឹងថា ក្នុងជំនួបនេះ បណ្ដាភាគីបានក្រើន រំលឹកនូវការសន្យាអំពីការខិតខំប្រឹងប្រែងសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងអនាគតខ្លី ហើយនឹងបន្តពិភាក្សាគ្នាដើម្បីឆ្ពោះទៅរកគោលដៅនេះផងដែរ។ បើតាមលោកថា អាមេរិកបានបង្ហាញភាពត្រៀមខ្លួនជាស្រេចលុបចោលបទដាក់ទណ្ឌកម្មមួយចំនួនទៅលើអ៊ីរ៉ង់ ប៉ុន្តែភាគីអ៊ីរ៉ង់បែរជាចង់បានច្រើនជាងនេះទៅទៀត៕







