បណ្ដាភាគីប្រឆាំងនៅស៊ីរីប្រឆាំងជំទាស់ផែនការផ្ទេរប្រគល់នយោបាយរបស់អសប
02/07/2012 08:05
VOV-បណ្ដាភាគីប្រឆាំងនៅស៊ីរីនាថ្ងៃទី១កក្កដាបាន បដិសេធផែនការសន្តិភាពដោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភស្តីពីការផ្ទេរប្រគល់នយោបាយមួយនៅ ប្រទេសមជ្ឈឹមបូព៌ារនេះ ទន្ទឹមនឹងនោះប្រកាសថានឹង មិនសម្រុះសម្រួលជាមួយប្រធានាធិបតី Bashar Al Assad រឺសមាជិកនៃរបបនាបច្ចុប្បន្នទេ។

បណ្ដាភាគីប្រឆាំងនៅស៊ីរីប្រឆាំងជំទាស់ផែនការផ្ទេរប្រគល់នយោបាយរបស់អង្គការសហប្រជាជាតិ។ VOV-បណ្ដាភាគីប្រឆាំងនៅស៊ីរីនាថ្ងៃទី១កក្កដាបានបដិសេធផែនការសន្តិភាពដោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភស្តីពីការផ្ទេរប្រគល់នយោបាយមួយ នៅប្រទេសមជ្ឈឹមបូព៌ារនេះ ទន្ទឹមនឹងនោះប្រកាសថានឹងមិនសម្រុះសម្រួលជា មួយប្រធានាធិបតី Bashar Al Assad រឺសមាជិកនៃរបបនាបច្ចុប្បន្នទេ។ សន្និសីទអន្តរជាតិអំពីស៊ីរីដែលប្រព្រឹត្តទៅនៅក្រុង Geneva ស្វីស នាថ្ងៃទី៣០មិថុនាបានយល់ព្រមនឹងផែនការរបស់បេសកកជនរួមអង្គការសហប្រជាជាតិនិងសម្ព័ន្ធ អារ៉ាប់ Kofi Annan តាមនោះអំពាវនាវបង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅស៊ីរី ប៉ុន្តែជាមួយការប្តេជ្ញាចិត្តរបស់រុស្ស៊ី កិច្ចព្រមព្រៀងមានចរិតលក្ខណៈសម្រុះ សម្រួលនេះបានបើកលទ្ធភាពប្រធានាធិបតី Bashar Al Assad នឹងចូលរួម រដ្ឋាភិបាលអន្តរកាលនេះ៕
Related






