VOV WorldVOV World
បណ្តាជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី
21/11/2012 10:41
(VOVworld)-ក្នុងសេចក្តីប្រកាសសាព័ត៌មានដោយ ឯកសារជាលាយល័ក្ខអក្សរ ក្រោយសន្និសីទកំពូល អាស៊ីបូព៌ា (EAS)ទើបនឹងប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ(កម្ពុជា) ប្រធានាធិបតីហ្វីលីពិន
បណ្តាជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី
ប្រធានាធិបតីហ្វីលីពិនBenigno S.Aquino (រូបថតៈ Internet) (VOVworld)-ក្នុងសេចក្តីប្រកាសសាព័ត៌មានដោយឯកសារជាលាយល័ក្ខអក្សរ ក្រោយសន្និសីទកំពូលអាស៊ីបូព៌ា (EAS)ទើបនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ (កម្ពុជា) ប្រធានាធិបតីហ្វីលីពិន Benigno S.Aquino បានអំពាវនាវភាគីទាក់ទិន នានា គោរពតំបន់សេដ្ឋកិច្ចពិសេសនិងខ្ពង់រាបបាតសមុទ្រនៃបណ្តាប្រទេស។ លោក ក៏សង្កត់ធ្ងន់ថា ប្រកានេះដែលបានអះអាងគឺស្របនឹងបណ្តាមាត្រាក្នុង សន្ធិសញ្ញា អ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ខណៈពេល នោះ ថ្លែងមតិ ជាមួយសាព័ត៌មានម៉ាឡេស៊ី បន្ទាប់ពីចូលរួមសន្និសិទ្ធកំពូល អាស៊ានលើកទី២១និងបណ្តាសន្និសីទទាក់ទិននានានៅភ្នំពេញ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Najib Tun Razak នាថ្ងៃទី២០វិច្ឆិកា បានចាត់ទុកថា បញ្ហាជំលោះលើ សមុទ្រខាងកើតជាបញ្ហា១ក្នុងចំណោមបញ្ហាស្មុគស្មាញនិងត្រូវមានពេលវេលា ដើម្បីដោះស្រាយ ទន្ទឹមនឹងនោះ​ លោកអះអាងថា ប្រទេសទាំងឡាយសុទ្ធតែ មានគោលបំណង សន្តិភាព ស្ថិរភាព​និងភាពសម្បូរុងរឿងក្នុងតំបន់៕