បណ្ដាក្រុមប្រឆាំងនៅស៊ីរីនឹងដំណើការកិច្ចប្រជុំនៅរដ្ឋធានី Madrid អេស្ប៉ាញ
21/05/2013 07:21
(VOVworld) – នាថ្ងៃទី ២០ ឧសភា បណ្ដាក្រុមប្រឆាំងនៅ ស៊ីរីនឹងដំណើការ កិច្ចប្រជុំនៅរដ្ឋធានី Madrid អេស្ប៉ាញ សំដៅស្វែងរកដំណោះស្រាយបញ្ឈប់ ជំលោះបង្ហូឈាម នៅប្រទេសនេះ។

(VOVworld) – នាថ្ងៃទី ២០ ឧសភា បណ្ដាក្រុមប្រឆាំងនៅស៊ីរីនឹងដំណើការកិច្ចប្រជុំ នៅរដ្ឋធានី Madrid អេស្ប៉ាញ សំដៅស្វែងរកដំណោះស្រាយបញ្ឈប់ជំលោះបង្ហូឈាម នៅប្រទេសនេះ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ ភាគីប្រឆាំងនៅស៊ីរីកំពុង រងការដាក់សម្ពាធដ៏ធំពីសហគមន៍អន្តរជាតិអំពី ដំណើរការចរចារជាមួយរដ្ឋអំណាច នៃប្រធានាធិបតី លោក Bashar al-Assad។ តាមសេចក្តីថ្លែងការនៃក្រសួងការបរទេស អេស្ប៉ាញឲ្យដឹងថា៖ គោលដៅស្នូលនៃកិច្ចប្រជុំនេះគឺសំដៅបង្កលក្ខណៈងាយស្រួល សំរាប់ការសន្ទនារវាងបណ្ដាក្រុម ប្រឆាំងនានាដែលមានការខ្វែងគំនិតជាមួយគ្នា។ មុននោះ រដ្ឋមន្ត្រី ការបរទេសអាស្ប៉ាញ លោក Jose Manuel Garcia Margallo បាន ប្រកាសថា៖ Madrid គាំទ្រការបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលសាមគ្គីភាពនៅស៊ីរីសំដៅ បញ្ឈប់ សង្គ្រាមស៊ីវិលនៅទីនេះ៕
Related






