VOV WorldVOV World
បណ្ដាអំពើហឹង្សារ​នៅតែប្រព្រឹត្តទៅកាន់តែធ្ងន់ធ្ងរ​លើទូទាំង ប្រទេសស៊ីរី
14/08/2012 10:16
ប្រធានក្រុមអ្នកសង្កេតការណ៍ អង្គការសហប្រជាជាតិ ឧត្តមសេនី ​Babacar Gaye នា ថ្ងៃទី ១៣ សីហា បានអោយដឹងថា៖ ​បណ្ដាអំពើហឹង្សារ​នៅតែប្រព្រឹត្តទៅកាន់តែធ្ងន់ ធ្ងរ​លើទូទាំងប្រទេសស៊ីរី។​ ក្នុងនោះ ភាគច្រើនគឺជាជនស៊ីវិលដែល ជាមុខសញ្ញា រង ឥទ្ធិពលរបស់អាវុធធ្ងន់ធ្ងរនៃភាគីរដ្ឋាភិបាល និងភាគីប្រឆាំង។
បណ្ដាអំពើហឹង្សារ​នៅតែប្រព្រឹត្តទៅកាន់តែធ្ងន់ធ្ងរ​លើទូទាំង ប្រទេសស៊ីរី
  ប្រធានក្រុមអ្នកសង្កេតការណ៍ អង្គការសហប្រជាជាតិ ឧត្តមសេនី ​Babacar Gaye នា ថ្ងៃទី ១៣ សីហា បានអោយដឹងថា៖ ​បណ្ដាអំពើហឹង្សារ​នៅតែប្រព្រឹត្តទៅកាន់តែធ្ងន់ ធ្ងរ​លើទូទាំងប្រទេសស៊ីរី។​ ក្នុងនោះ ភាគច្រើនគឺជាជនស៊ីវិលដែល ជាមុខសញ្ញា រង ឥទ្ធិពលរបស់អាវុធធ្ងន់ធ្ងរនៃភាគីរដ្ឋាភិបាល និងភាគីប្រឆាំង។ អង្គការឃ្លាំមើលសិទ្ធិ មនុស្សស៊ីរីមានទីស្នាក់ការប្រចាំនៅ​អង់គ្លេសបានអោយដឹងថា៖បណ្ដាការវាយប្រហារ នៅខ័ណ្ឌនានា នៅភាគ​ខាងត្បូង ទីក្រុង Damascus ក្នុងរយះពេល ៤៨ ម៉ោងកន្លងទៅ បានធ្វើអោយមនុស្ស​ចំនួន ៤៥នាក់ត្រូវស្លាប់។ ដល់នាបច្ចុប្បន្ននេះ អ្នកសង្កេតការចំនួន ២១នាក់ នៃអង្គការសហប្រជាជាតិ បានចាក់ ចេញពីស៊ីរី ដែលក្នុងនោះ បេសកកម្មរបស់គេនៅប្រទេសនេះត្រូវបានអូសបន្លាយដល់ ថ្ងៃទី ២០ សីហា។ ក៏​នាថ្ងៃនេះដែរ ប្រមុខស្ថាប័ន​មនុស្សធម៏​នៃអង្គការសហប្រជាជាតិ  Valerie Amos បានអោយដឹង​ថា៖ ​លោកស្រីនឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី និង Lebanon ក្នុងរយះពេល ​ពីឥឡូវ ដល់ថ្ងៃទី១៦ សីហា។ បណ្ដាអំពើហឹង្សារ​នៅតែប្រព្រឹត្តទៅកាន់តែធ្ងន់ ធ្ងរ​លើទូទាំងប្រទេសស៊ីរី(http://www.radioaustralia.net.au) នាពេលនោះ ប្រជាជនស៊ីរីចំនួន ៤ពាន់នាក់បានចេញទៅប្រទេសទួគី ក្នុងរយះពេក៣ ថ្ងៃកន្លងទៅ ដើម្បីចៀសអំពើហឹង្សារ៕