បណ្តាអ្នកផ្តល់ជំនួយដាស់តឿនក្រិកព្រមទទួលលក្ខណះឧបត្ថម្ភហិរញ្ញវត្ថុ
06/02/2012 10:01
(VOVWORLD)ការចរចារនាថ្ងៃទី៥កុម្ភះរវាងរដ្ឋាភិបាលក្រិកជាមួយ តំណាងក្រុមអ្នកផ្តល់ជំនួយអន្តរជាតិរួមមានគណះកម្មការ អឺរ៉ុប( EC) ធនាគារកណ្តាលអឺរ៉ុប (ECB)នឹងមូលនិធិ រូបីយវត្ថុ (IMF)បានធ្លាក់ទៅក្នុងភាពទល់ច្រក

បាតុកម្មនៅក្រិច (http://e-info.vn) (VOVWORLD)ការចរចារនាថ្ងៃទី៥កុម្ភះរវាងរដ្ឋាភិបាលក្រិកជាមួយតំណាងក្រុមអ្នកផ្តល់ជំនួយ អន្តរជាតិរួមមានគណះកម្មការអឺរ៉ុប( EC) ធនាគារកណ្តាលអឺរ៉ុប (ECB)នឹងមូលនិធិ រូបីយវត្ថុ(IMF)បានធ្លាក់ទៅក្នុងភាពទល់ច្រក។ ភាគីទាំងឡាយមិនព្រមព្រៀងគ្នាបានអំពីមាត្រាទាំងអស់របស់កញ្ចប់ជួយសង្គ្រោះ ហិរញ្ញវត្ថុទី២ចំនួន១៣០ពាន់លានអឺរ៉ូសំរាប់ក្រិកទេ។ក្នុងពេលនោះក្រុមអ្នកផ្តល់ជំនួយ អន្តរជាតិបានចេញឧសានវាទឲ្យ រដ្ឋាភិបាលក្រិកថា៖ត្រូវមានចំលើយសកម្មចំពោះ បណ្តាលក្ខណះជួយឧបត្ថម្ភហិរញ្ញ វត្ថុមុនម៉ោង១១ថ្ងៃទី៦កុម្ភះ។ការខ្វែងគំនិតផ្តោត ទៅលើការដែលក្រុមអ្នកផ្តល់ជំនួយ អន្តរជាតិសំណូមពរក្រិកអនុវត្តបណ្តាកិច្ចសន្យា បំពេញបន្ថែមក្នុងគោលនយោបាយ រិតត្បិត តាមនោះក្រិកនឹងត្រូវកាត់បន្ថយប្រាក់ខែ អប្យបរិមាក្នុងវិស័យឯកជនប្រាក់ខែ អ្នកចូលនិវត្តនឹងលុបចោលប្រាក់ខែទី១៣ទី១៤ ជាដើម។ ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីក្រិក Lucas Papademosឲ្យដឹងថា៖មេដឹកនាំ គណះបក្សសំខាន់ចំនួន៣បានឯកភាពអំពីការកាត់បន្ថយប្រាក់ខែនឹងបណ្តាកំណែ ទមរង់ផ្សេងដូចជាផ្នែក១នៃផែនការកាត់បន្ថយការចាយវាយដែលមានតំលៃជាប្រាក់ ស្មើនឹង១,៥%នៃ GDPរបស់ប្រទេសនេះសំដៅជៀសវាងពីគ្រោះអាសន្នធនក្ស័យ។ បើសិនជាបណ្តាការចរចារជាមួយក្រុមអ្នកផ្តល់ជំនួយត្រូវបរាជ័យក្រិកនឹងត្រូវប្រឈម មុខនឹងគ្រោះអាសន្នធនក្ស័យពេលត្រូវសងខ្ទង់ប្រាក់បំណុលចំនួន១៤,៤ពាន់លាន អឺរ៉ូនាថ្ងៃទី២០ខែមិនាខាងមុខ៕
Related






