VOV WorldVOV World
បណ្ដារថយន្តដឹកទំនិញជំនួយអោយNATOបានឆ្លងព្រំដែនប៉ាគីស្ថាន ចូលអាហ្គហ្វានីស្ថាន
06/07/2012 08:50
នាថ្ងៃទី ៥ កក្កដា បណ្ដារថយន្តដឹកទំនិញជំនួយដើមដំបូង ​អោយកង កម្លាំង អង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិកខាងជើង (NATO) ប្រចាំនៅ អាហ្គហ្វា នីស្ថាន បានឆ្លងព្រំដែនប៉ាគីស្ថាន ចូលអាហ្គហ្វានីស្ថាន។
បណ្ដារថយន្តដឹកទំនិញជំនួយអោយNATOបានឆ្លងព្រំដែនប៉ាគីស្ថាន ចូលអាហ្គហ្វានីស្ថាន
          នាថ្ងៃទី ៥ កក្កដា បណ្ដារថយន្តដឹកទំនិញជំនួយដើមដំបូង ​អោយកង កម្លាំង អង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិកខាងជើង (NATO) ប្រចាំនៅ អាហ្គហ្វា នីស្ថាន បានឆ្លងព្រំដែនប៉ាគីស្ថាន ចូលអាហ្គហ្វានីស្ថាន។  បន្ទាប់ពីពេលដែល  Islamabad បើក​អោយចរាចរខ្សែរផ្លូវ​នេះឡើងវិញ​។​នាថ្ងៃទី ៥ កក្កដា  មន្ត្រីនៃស្ថាប័ន ស៊ើបអង្កេតរបស់ប៉ាគីស្ថាន (FIA) ទទួលស្គាល់ថា មានរថយន្តដឹកជំនិញចំនួន   ៣គ្រឿង  បានបំពេញបែបបទឆ្លងដែន និង ក្នុងនោះ រថយន្តចំនួនពីរ បានឆ្លង​ព្រំដែន ចូលក្នុងអាហ្គហ្វានីស្ថាន។ ​រថយន្តដឹកទំនិញជំនួយអោយកង កម្លាំង  NATO ភាគច្រើន ត្រូវរង់ចាំនៅកំពង់ផែរ Karachi របស់  ប៉ាគីស្ថាន ​រយះពេល  ៧ខែ កន្លងទៅ។ បណ្ដាមន្ត្រីនៅទីនេះបានអោយដឹងថា៖ នឹង ត្រូវអស់រយះពេល  ប៉ុន្មានថ្ងៃ ដើម្បីចាប់ផ្តើមដឹកជញ្ជូនទំនិញនេះ ដោយសារ បណ្ដាវិធានការសន្តិសុខ  នៅតែបានអនុវត្ត សំដៅការពារទំនិញ ​ពីការ វាយប្រហាររបស់ពួកឧទ្ទាមតាលីបង់៕ បណ្ដារថយន្តដឹកទំនិញជំនួយអោយNATOបានឆ្លងព្រំដែនប៉ាគីស្ថាន ចូលអាហ្គហ្វានីស្ថាន(http://www.vietnamplus.vn)