បណ្ដារដ្ឋមន្ត្រីការបរទេស អារ៉ាប់និងអឺរ៉ុបប្រជុំពិភាក្សារអំពីបញ្ហាស៊ីរីនិងប៉ាឡេស្ទីន
14/11/2012 08:57
(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា នៅទីក្រុងកែ អេហ្ស៊ិប បណ្ដារដ្ឋមន្ត្រីការបរទេសអារ៉ាប់និងអឺរ៉ុបបាន ប្រជុំពិភាក្សារអំពីរាល់ព្រឹត្តការណ៍ថ្មីបំផុតក្នុងបញ្ហាស៊ីរីនិង ប៉ាឡេស្ទីន នៅទីស្នាក់ការសម្ព័ន្ធអារ៉ាប់ (AL)។

(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា នៅទីក្រុងកែ អេហ្ស៊ិប បណ្ដារដ្ឋមន្ត្រីការបរទេស អារ៉ាប់និងអឺរ៉ុបបានប្រជុំពិភាក្សារអំពីរាល់ព្រឹត្តការណ៍ថ្មីបំផុតក្នុងបញ្ហាស៊ីរីនិង ប៉ាឡេស្ទីន នៅទីស្នាក់ការសម្ព័ន្ធអារ៉ាប់ (AL)។ ក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការ AL លោក Nabil al-Arabi បានគាំទ្រជាថ្មីម្តងទៀត ការបង្កើត “សម្ព័ន្ធភាពបណ្ដាកង កំលាំងជនជាតិប្រឆាំងនិងបដិវត្តស៊ីរី” ទន្ទឹមនឹងនោះ ដាសតឿនបណ្ដាប្រទេសអឺរ៉ុប គាំទ្រការខំប្រឹងប្រែងដណ្តើមបែបបទជប្រទេសសង្គេតការនៅ អ.ស.ប. របស់ ប៉ាឡេស្ទីន។ ក្រៅពីនោះ លោក Arabi ក៏បានវាយតំលៃខ្ពស់ចំពោះការជំរុញកិច្ចសហ ប្រតិបត្តិការរវាងអារ៉ាប់និងអឺរ៉ុប ផងដែរ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Lauren Fabius បានអំពាវនាវបណ្ដាមហាអំណាចទទួលស្គាល់សម្ព័ន្ធភាពប្រឆាំងថ្មីនៅស៊ីរី ។ ក្នុងពេលនោះ រដ្ឋមន្ត្រីកាបរទេសអង់គ្លេស លោក William Hague បានចាត់ទុកថា៖ “ការបង្កើតសហភាពប្រឆាំងថ្មីនៅស៊ីរីគឺជារបត់ដ៏សំខាន់” ប៉ុន្តែ សម្ព័ន្ធភាពនេះ មិនទាន់មានគ្រប់គ្រាន់លក្ខណៈដើម្បីទទួលស្គាល់ជារដ្ឋាភិបាលតំណាងមួយនៅ ស៊ីរីទេ។ នាថ្ងៃដ៏ដែល នៅសេតវិមាន អ្នកពិគ្រោះយោបល់អំពីសន្តិសុខជាតិរបស់ ប្រធានាធិបតីអាមេរិក លោក Tom Donilon បានជួបសន្ទនាជាមួយគណៈប្រតិភូរ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ដើម្បីពិភាក្សារអំពីជំលោះនៅស៊ីរី កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ។ល។ ជំនួបសន្ទនានេះប្រព្រឹត្តទៅក្នុងការលៈទេសៈ ដែលភាពតានតឹង រវាងអ៊ីស្រាអែលជាមួយស៊ីរីនិងប៉ាឡេស្ទីន ឡើងដណ្តើរ ពីមួយថ្ងៃទៅមួយថ្ងៃ៕
Related





