បណ្ដាសកម្មភាពអបអរសាទរទិវាកុមារអន្តរជាតិនៅវៀតណាម
31/05/2012 08:15
ក្នុងឱកាសទិវាកុមារអន្តរជាតិ (ថ្ងៃទី មួយ មិថុនា) នារសៀលថ្ងៃទី ៣១ ឧសភា រដ្ឋមន្ត្រី ក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានទៅសាក់សួរសុក្ខ ទុក និងជូនអំណោយចំនួន៣០ចំណែក អោយបណ្ដាកុមារមានជីវភាពរស់នៅ លំបាក កើតជំងឺធ្ងន់ ដែលកំពុងទៅរៀននៅថ្នាក់រៀន”ក្តីសង្ឃឹម” នៃមន្ទីពេទ្យកុមារ។

បណ្ដាសកម្មភាពអបអរសាទរទិវាកុមារអន្តរជាតិនៅវៀតណាម (http://daituliem.gov.vn/) ក្នុងឱកាសទិវាកុមារអន្តរជាតិ (ថ្ងៃទី មួយ មិថុនា) នារសៀលថ្ងៃទី ៣១ ឧសភា រដ្ឋមន្ត្រី ក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានទៅសាក់សួរសុក្ខ ទុក និងជូនអំណោយចំនួន៣០ចំណែក អោយបណ្ដាកុមារមានជីវភាពរស់នៅ លំបាក កើតជំងឺធ្ងន់ ដែលកំពុងទៅរៀននៅថ្នាក់រៀន”ក្តីសង្ឃឹម” នៃមន្ទីពេទ្យកុមារ។ រដ្ឋមន្ត្រី Nguyen Thi Kim Tien អះអាងថា៖ ថ្នាក់រៀនសង្ឃឹម នៅមន្ទីពេទ្យមានចរិតលក្ខណះមនុស្ស សាស្ត្រ ជួយបណ្ដាក្មួយៗមានជំងឺកាត់បន្ថយបានបណ្ដាការឈឺចាប់ ទន្ទឹមនឹងនោះ ជួយសម្រាលអំរែកធ្ងន់អោយបណ្ដាគ្រួសារដែលមានកូនកំពុងព្យាបាលជំងឺនៅក្នុង មន្ទីពេទ្យ។ រដ្ឋមន្ត្រី Nguyen Thi Kim Tien បានថ្លែងថា៖ “មនុស្សត្រូវព្យាបាលជំងឺដោយ ថ្នាំ ម្ហូបអាហារ និងស្មរតី។ ក្នុងពេលខ្លះ កក្តាចិត្តសាស្ត្រ ស្មារតីដើរតួនាទីដ៏សែនសំខាន់ ក្នុងការសម្រេចលទ្ធផលនៃការព្យាបាលជំងឺ ។ កំលាំងខាងស្មារតី ការសប្បាយរីករាយ អាចធ្វើអោយរយះពេលនៅមន្ទីពេទ្យខ្លីជាង និងឆាប់ជាសះល្បើយជាង។” នាយប់ថ្ងៃទី ៣០ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ៖ ទិវាបុណ្យកុមាររដ្ឋធានី ស្វាគមទិវាកុមារអន្តរជាតិ - បើកវិស្សមកាល ឆ្នាំ ២០១២។ នៅទីនេះ គណះកម្មាធិការ អចិន្ត្រៃយ៍ សម្ព័ន្ធយុវជនទីក្រុងហាណូយ បានផ្តល់អាហារូបករណ៍ចំនួន ២០ចំណែក អោយបណ្ដាសិស្សក្រីក្រ សិស្សមានជីវភាពរស់នៅលំបាក ដែលខំប្រឹងប្រែងឆ្លង កាត់ ការលំបាកក្នុងការរៀនសូត្រ។ ថ្នាក់ដឹកនាំទីក្រុងហាណូយ បានជូនអំណោយអោយកុមារពិការ ចំនួន១០០ចំណែកផងដែរ៕
Related






