បណ្ដាសកម្មភាពទប់ទល់និងជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយគ្រោះធម្មជាតិ ទឹកជំនន់
10/09/2012 08:44
ចំពោះមុខរាល់មហន្តរាយបណ្ដាលឡើងដោយគ្រោះធម្មជាតិ ទឹកជំនន់ នៅភាគកណ្ដាលវៀតណាម មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម បានqន្ទាន់ជាទំនិញ សម្ភារះចាំបាច់ ដែលមានតំលៃសរុបចំនួន ៤២០ លានដុង អោយខេត្ត Thanh Hoa, Nghe An, Ha Tinh។

ចំពោះមុខរាល់មហន្តរាយបណ្ដាលឡើងដោយគ្រោះធម្មជាតិ ទឹកជំនន់ នៅភាគកណ្ដាលវៀតណាម មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម បានជួយ ឧបត្ថម្ភបន្ទាន់ជាទំនិញ សម្ភារះចាំបាច់ ដែលមានតំលៃសរុបចំនួន ៤២០ លានដុង អោយខេត្ត Thanh Hoa, Nghe An, Ha Tinh។ រួមជាមួយការជួយឧបត្ថម្ភបន្ទាន់នោះ មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានចាត់ក្រុមការងារទៅពិនិត្យមើល វាយតំលៃ អំពីកំរិតមហន្តរាយនៅតំបន់នានា ហើយមានលិខិតបញ្ជាណែនាំសមាគម កាក្កបាតក្រហមនៅគ្រប់តំបន់ សកម្ម រួមសហការជាមួយបណ្ដាកងកម្លាំងទប់ទល់ និងជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាក ដើម្បីមានស្ថិរភាពជីវភាពរស់ នៅ។ បណ្ដាសកម្មភាពទប់ទល់និងជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយគ្រោះធម្មជាតិ ទឹកជំនន់(http://www.khoahoc.com.vn) នាបច្ចុប្បន្ន សភាពការណ៍ភ្លៀង ទឹកជំនន់នៅបណ្ដាខេត្ត នៅភាគកណ្ដាល វៀតណាម នៅតែប្រព្រឹត្តទៅដ៏ស្មុគស្មាញ។ នៅខេត្ត Thanh Hoa ទឹកជំនន់បាន ធ្វើអោយមនុស្សចំនួន៩នាក់ត្រូវស្លាប់និង២នាក់ទៀតបាត់ខ្លួន ផ្ទៃដីដាំស្រូវដំណាំ និងផ្ទះសម្បែងជាច្រើន ត្រូវលិចទឹក។ តាមការប៉ាន់ស្មានដំបូងគឺមហន្តរាយគិតជា ទឹកប្រាក់បានឡើងដល់៦៣៧ពាន់លានដុង។ ថ្លែងមតិនៅជំនួបធ្វើការជាមួយ ថ្នាក់ ដឹកនាំខេត្តអនុរដ្ឋមន្ត្រីក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម Hoang Van Thang បានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើថា យើងត្រូវចាត់ការជាបន្ទាន់បណ្ដាខ្សែរទំនប់ដែលត្រូវបែកបាក់ ពីព្រោះយើងមិនមានរយះពេលជាច្រើនទៀតទេ។ ទីពីរគឺ សំណូមពរ ធ្វើការត្រៀម រៀបចំការងារចំនួន ៤ នៅនឹងកន្លែងអោយបានល្អ បណ្ដាសម្ភារះនៅនឹងកន្លែង។ទី ៣ គឺ យើងត្រូវពិនិត្យមើលទំនប់យាងម៉ត់ចត់ទៀតផង៕”
Related






