VOV WorldVOV World
បណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៣ នៅវៀតណាម
15/05/2013 12:05
(VOVworld) – បណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថាន ពិភពលោកឆ្នាំ ២០១៣ នៅវៀតណាមនឹងត្រូវបានរៀបចំឡើង ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៤ និងទី​ ៥ មិថុនា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។
បណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៣ នៅវៀតណាម
(VOVworld) – បណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៣ នៅវៀតណាមនឹងត្រូវបានរៀបចំឡើង ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៤ និងទី​ ៥ មិថុនា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។ ក្នុងសន្និសីទការសែត នាព្រឹកថ្ងៃទី ១៥ ឧសភា នៅទីក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថានវៀតណាមបានប្រកាស រៀបចំពិធីមីទ្ទីញជាតិជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកនិងពិធីប្រគល់រង្វាន់ ដើម្បីបរិស្ថានវៀតណាម នាថ្ងៃទី ៥ មិថុនា។ ប្រធានបទនៃទិវាបរិស្ថានពិភពលោក ឆ្នាំ ២០១៣ គឺ “ចូរគិតដល់បរិស្ថានមុនពេលប្រើប្រាស់ម្ហូបអាហារ” គឺសំដៅលើក ទឹកចិត្តមនុស្សម្នាក់ៗយកចិត្តទុកដាក់ដល់ការជះឥទ្ធិពលដល់បរិស្ថានពីការជ្រើស រើសម្ហូបអាហារ។ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Bui Cach Tuyen បានឲ្យដឹងថា៖ “ឆ្នាំនេះ អ.ស.ប. អំពាវនាវឲ្យមនុស្សទាំងឡាយលើសកលលោករួមគ្នាខំប្រឹង ប្រែងដើម្បីលើកំពស់ការយល់ដឹងក្នុងការប្រើប្រាស់ម្ហូបអាហារក្នុងគ្រួសារនិមួយៗ ភោជនីយដ្ឋាននិមួយៗ សណ្ឋាគារនិមួយៗ។ ក្រសួងធនធាននិងបរិស្ថានបាន ស្នើឲ្យបណ្ដាក្រសួងផ្នែក គណៈកម្មាធិការប្រជាជននៅទីក្រុងខេត្ត រៀបចំបណ្ដា សកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ ២០១៣។ ក្នុងនោះ យើង ត្រូវសង្កត់ធ្ងន់ទៅលើការផ្សព្វផ្សាយការសន្សំសំចៃម្ហូបអាហារដល់ប្រជាជន ជា ពិសេស គឺបណ្ដាភោជនីយដ្ឋាន សណ្ឋាគារនិងមណ្ឌលទេសចរណ៍៕”

More