VOV WorldVOV World
បណ្ដាសកម្មភាពនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣
21/05/2013 08:24
(VOV)-ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥ រដ្ឋសភា វៀតណាម ​នីតិកាលទី ១៣ នាព្រឹកថ្ងៃទី២១ ឧសភា បណ្ដាសមាជិកសភា បានស្ដាប់របាយការណ៍អំពី គំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយ ចំនួន ​របស់ច្បាប់បង្ការ ពន្លត់អគ្គិភ័យ ​និងរបាយការណ៍ពិនិត្យ​គំរោងច្បាប់ នេះឡើងវិញ។
បណ្ដាសកម្មភាពនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOV)-ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម ​នីតិកាលទី  ១៣  នាព្រឹកថ្ងៃទី២១ ឧសភា បណ្ដាសមាជិកសភា បានស្ដាប់​របាយការណ៍អំពីគំ រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន ​របស់ច្បាប់បង្ការ ពន្លត់អគ្គិ ភ័យ ​និងរបាយការណ៍ពិនិត្យ​គំរោងច្បាប់នេះឡើងវិញ។ រដ្ឋសភាក៍បានស្ដាប់ របាយ ការណ៍របស់គណះ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអធិប្បាយ ទទួលយក និងកែលំអរ ចំពោះ គំរោងច្បាប់បង្ការ ប្រឆាំងភេរវកម្ម…។ល។ ថ្លែងមតិនៅទីនេះ សមាជិកសភា  ​មណ្ឌល Can Tho លោក Nguyen Minh Kha ​បានលើកមតិថា÷           “ កិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីការបង្ការ ប្រឆាំងភេរវកម្មគឺចាំ​បាច់​ណាស់  សហប្រតិបត្តិការដើម្បីចែករំលែកព័ត៍មាន ហ្វឹកហ្វឺន បណ្ដុះបណ្ដាល និងរៀបចំសម យុទ្ធ…។ល។ វិស័យនេះ យើងមិនទាន់មានបទពិសោធន៍ ប៉ុន្តែ នេះគឺជាវិស័យរសើប  ដូច្នេះ​ត្រូវធានាឯករាជ្យ អធិបតេយ្យភាព ​និងបូរភាព​ដែនដី។” ​​​​​​​​​​         នារសៀលថ្ងៃទី២១ឧសភាបណ្ដាសមាជិកសភាបានពិភាគ្សាតាមក្រុមអំពី គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ពន្ធ​ VAT គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែម​មាត្រា​មួយចំនួនរបស់ច្បាប់ចំណូល អង្គភាពអាជីវកម្ម។ ក្នុងនោះពង្រាងច្បាប់​ចំណូលអង្គភាពអាជីវកម្មបាន ប្រមូលផ្ដុំបំពេញបន្ថែមលើគោលនយោបាយពន្ធ​អានុគ្រោះចំពោះបណ្ដាវិស័យ មុខរបរដំបន់អុគ្រោះ។ ស្ដីអំពីខ្លឹមសារនេះ សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ លោក Nguyen Ngoc Hoa បានពិនិត្យថា៖         “ពន្ធជាចរន្តហូរដើម្បីណែនាំចរន្តវិនិយោគ។ តាមរយៈការពិនិត្យសឲ្យឃើញ​ ថា​កំរិតពន្ធតាមដំណើរឈានទៅ២០%ជាកំរិតមធ្យមរួមដែលបណ្ដាប្រទេស​ក្នុង​ ដំបន់​កំពុង​អនុវត្ត។ ​ការកាត់បន្ថយពន្ធនេះគឺជាសមស្របពីព្រោះមុនបង្អស់​យើង ​ត្រូវប្រគួត​ប្រជែង​ជាមួយបណ្ដាប្រទេសក្នុងដំបន់ដើម្បីទាក់ទាញវិនិយោគ។ ទី២ គឺក្នុងលក្ខណៈ​លំបាក​នាបច្ចុប្បន្នត្រូវមានដំណើរការជួយឧបត្ថម្ភឲ្យអង្គភាព​ អាជីវកម្មដើម្បីអង្គភាព​អាជីវកម្ម​ឆ្លងកាត់លើការលំបាក។ ខ្ញុំជឿជាក់ថា ជាមួយការ​ កាត់​បន្ថយពន្ធនោះ​អង្គភាព​អាជីវកម្ម​នឹងកាន់តែបើកទូលាយផលិតកម្ម​អាជីវកម្ម៕” សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម ​នីតិកាលទី ១៣(TTXVN)