VOV WorldVOV World
បណ្ដាសកម្មភាពនៅ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣
24/06/2013 11:17
(VOV)_នាថ្ងៃទី ២៤ មិថុនា នៅទីក្រុង Hoi An បន្តប្រព្រឹត្តទៅ​បណ្ដា​សកម្មភាពវប្បធម៌ សិល្បះ ក្នុងក្របខ័ណ្ឌ នៃ Festival បេតិកភ័ណ្ឌ Quang Nam លើកទី ៥ -២០១៣ ដូចជា÷ Farmtrip ÷” ស្វែងយល់អំពីភូមិ Cam Thanh” កម្មវិធីសម្ដែងសិល្បះ÷ អត្តសញ្ញាណវៀតណាម …។ល។
បណ្ដាសកម្មភាពនៅ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣
(VOV)_នាថ្ងៃទី ២៤ មិថុនា នៅទីក្រុង Hoi An បន្តប្រព្រឹត្តទៅ​បណ្ដា​សកម្មភាព វប្បធម៌សិល្បះក្នុងក្របខ័ណ្ឌ នៃ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣   ដូចជា÷ Farmtrip ÷” ស្វែងយល់អំពីភូមិ Cam Thanh” កម្មវិធីសម្ដែងសិល្បះ÷ អត្ត សញ្ញាណ វៀតណាម …។ល។  Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥-២០១៣  “ រយះពេល ១០ឆ្នាំ ​អនុត្តអនុសញ្ញា អំពីការការពារបេតិកភ័ណ្ឌវប្បធម៌អរូបី  របស់​UNESCO ÷ បទពិសោធន៍និងការកំណត់ទិសដៅក្នុងអនាគត” ជាប្រធាន​បទ​ នៃសិក្ខាសាលា ​ដែលត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ មិថុនា នៅ​ទីក្រុង​Hoi An ខេត្ត  Quang Nam។ ថ្លែមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ ​កីឡា និងទេសចរណ៍វៀត ណាម លោក Ho Anh Tuan បានអះអាងថា÷           “ រយះពេល១០ឆ្នាំ កន្លងទៅគឺមានកំណាត់ផ្លូវដ៏គ្រប់គ្រាន់ ដើម្បីបង្ហាញអោយ យើង​ឃើញ ​នូវរាល់ការជះឥទ្ធិពល របស់អនុសញ្ញា ការពារបេតិកភ័ណ្ឌវប្បធម៌​អរូបី  របស់ UNESCO ចំពោះជីវភាពរស់នៅ។ អនុសញ្ញានេះ បានរួមចំ​ណែក​ការពារបេតិក ភ័ណ្ឌវប្បធម៌​អរូបី ធានាការគោរពចំពោះបេតិកភ័ណ្ឌ​វប្បធម៌អរូបីនៃសហគមន៍នានា  លើកកំពស់ ចំណេះដឹងរបស់តំបន់ ប្រទេស និងពិភពលោក អំពីសារសំខាន់  នៃបេតិ កភ័ណ្ឌវប្បធម៌អរូបី បង្កើតកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភអន្តរជាតិ៕”