បណ្ដាសកម្មភាពរំលឹកខួបងនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្ដហូជីមិញ។
25/03/2013 11:44
សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនៅសហព័ន្ធរុស្ស៊ីបាន រៀបចំរំលឹកខួបលើកទី៨២ទិវាបង្កើតសម្ព័ន្ធយុវជន (ទី២៦មិនា)និងបូកសរុបខែយុវជនឆ្នាំ២០១៣។

រូបថតInternet Vovworld-នារសៀលថ្ងៃទី២៤មិនានៅទីក្រុងម៉ូស្គូ-រុស្ស៊ី សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនៅសហព័ន្ធរុស្ស៊ីបានរៀបចំរំលឹកខួបលើកទី៨២ ទិវាបង្កើតសម្ព័ន្ធយុវជន(ទី២៦មិនា)និងបូកសរុបខែយុវជនឆ្នាំ២០១៣។ ថ្លែងមតិនៅពិធី ឯកអគ្គរដ្ឋទូត Pham Xuan Son បានស្នើរជំនាន់វ័យក្មេង ជានិច្ចកាលហាត់ពត់លត់ដំសិលធម៍សកម្មចូលរួមចលនានិងសកម្មភាព នយោបាយសង្គមខំប្រឹងប្រែងកសាងបក្សសម្ព័ន្ធយុវជនរៀនសូត្រល្អនិង រួមកំលាំងកាយចិត្តសំរាប់ការងារកសាងចំណងមិត្តភាពជាមួយប្រជាជន រុស្ស៊ីរួមជាមួយប្រជាជាតិផ្សេងៗ។លោកថ្លែងថា៖ “អនាគតកំពុងរងចាំការ រៀនសូត្ររបស់បណ្ដាមិត្តនាបច្ចុប្បន្នប្រទេសជាតិកំពុងរងចាំបណ្ដាអ្នក ជំនាញការលើគ្រប់វិស័យដែលនាបច្ចុប្បន្នជាបណ្ដាមិត្តអង្គុយនៅទីនេះ។ ទំនាក់ទំនងវៀតណាម-រុស្ស៊ីកំពុងឈានទៅដំណាក់កាលល្អបំផុត។ ខ្ញុំគិត ថាបណ្ដាផលិតផល ពិសេសគឺផលិតផលជាមនុស្សបញ្ញាត្រូវបានបណ្ដុះ បណ្ដាលពីរុស្ស៊ីននឹងបានប្រើប្រាស់និងជើងមេឃថ្មីកំពុងបើកចេញទន្ទឹង រង់ចាំបណ្ដាមិត្ត។” ក្នុងពេលនោះនាយប់ថ្ងៃទី២៤មិនានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញបានរៀបចំកម្មវិធីជួបប្រាស្រ័យជាមួយលេខាសម្ព័ន្ធយុវជនមូលដ្ឋានឆ្នើមចំនួន៨២រូបនៅទូទាំងប្រទេសដែលទទួលបានរង្វាន់ទី២៦មិនា ជាមួយប្រធានបទ “អុចភ្លើងប្រពៃណី”។ បណ្ដាលេខាសម្ព័ន្ធយុវជនមូលដ្ឋាន ទាំងនេះមានស្នាដៃលេចធ្លោជាច្រើនក្នុងឆ្នាំ២០១២ នាំមុខក្នុងចលនាសម្ព័ន្ធ យុវជនរបស់ខ័ណ្ឌស្រុកសាលាស្ថាប័ននានា។ ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនៃវិទ្យុសម្លេងវៀតណាម ទើបនឹងបានរៀបចំកម្មវិធីសម្បុរសធម៍នៅឃុំ Quang Ngan ស្រុក Vi Xuyen ខេត្ត Ha Giang ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤មិនា។ នៅទីនេះគណៈប្រតិភូបាន រៀបចំប្រគល់អាហារូបករណ៍ជូនសិស្សានុស្សិសគំរូចំនួន១០នាក់របស់សាលា បថមសិក្សានិងអនុវិទ្យាល័យ Vi Xuyen ជូនអំណោយរួមមានសំភារៈបំរើឲ្យការ បង្រៀននិងរៀនសូត្រសំរាប់សាលា សហការជាមួយវេជ្ជបណ្ឌិតមន្ទីរពេទ្យ Bach Mai ពិនិត្យជំងឺពិគ្រោះនិងផ្ដល់ថ្នាំឥតគិតថ្លៃជូនប្រជាជនជាង២រយនាក់នៅដំបន់ឆ្ងាយដាច់ស្រយាលរបស់ឃុំ។ បងស្រី Phan Thi Non ភូមិ Quay Chau បានឲ្យដឹងថា៖ “ខ្ញុំសប្បាយរីករាយណាស់ពេលបានឃើញបណ្ដាវេជ្ជបណ្ឌិតមកទីនេះពិនិត្យជំងឺឲ្យខ្ញុំ។ បណ្ដាវេជ្ជបណ្ឌិតសកម្មណាស់។ មានជំងឺអ្វីវេជ្ជបណ្ឌិតក៏ឲ្យខ្ញុំដឹង វេជ្ជបណ្ឌិតក៏បានផ្ដល់ថ្នាំឲ្យខ្ញុំទៀតផង”៕
Related






