VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាមលើសកលលោក
03/09/2013 08:11
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិ វៀតណាម នាថ្ងៃទី ២ កញ្ញា ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីប លោក Adli Mansour បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាមលើសកលលោក
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាមលើសកលលោក (Image: titan.edu.vn) (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិ វៀតណាម នាថ្ងៃទី ២ កញ្ញា ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីប លោក Adli Mansour បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានរដ្ឋវៀតណាម លោក  Truong Tan Sang។ សាររបស់ប្រធានាធិបតី Adli Mansour បានសង្កត់ធ្ងន់ថា៖ អេហ្ស៊ីបជានិច្ចកាលមានគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការប្រពៃណីល្អប្រសើលើគ្រប់វិស័យជាមួយវៀតណាម។ ក៏ក្នុង ឱកាសបុណ្យតេតឯករាជ្យដែរនិងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ នៃទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-អេហ្ស៊ីបវិទ្យុសម្លេងនិងទូរទស្សជាតិរួម ជាមួយកាសែតល្បីឈ្មោះរបស់អេហ្ស៊ីបបានចុះផ្សាយព័ត៌មានអត្ថបទសរសេរ អំពីទិវាបុណ្យតេតជាតិឯករាជ្យរបស់ប្រជាជនវៀតណាម​ក៏ដូចជាសមិទ្ធិលេច ធ្លោក្នុង ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកផងដែរ។ឆ្លើយ សម្ភាសណ៍នៃវិទ្យុសម្លេងនិងទូរទស្សជាតិអេហ្ស៊ីបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអេហ្ស៊ីប លោក Dao Thanh Chung បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលកន្លងមក ប្រទេសអេហ្ស៊ីបប្រឈមមុខរាល់ការលំបាកជាច្រើន។  ប៉ុន្តែ តំលៃពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅកើនឡើងជារៀលរាល់ឆ្នាំ។ ជាពិសេសបណ្ដាមុខទំនិញរបស់អង្គភាពអាជីវកម្មវៀតណាមបាននាំចេញទៅ ទីផ្សារអេហ្ស៊ីប។ នាពេលអនាគត ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-អេហ្ស៊ីបមានសក្តានុភាពអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច នឹងជាកំលាំងចលករដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីវៀតណាម-អេហ្ស៊ីបអភិវឌ្ឍន៍ ឲ្យបានស៊ី ជំរៅនិងប្រកបដោយប្រសិទ្ធភាព។” ក៏ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធីរំលឹកខួប អនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ កញ្ញា) នៅរដ្ឋធានី បារីស។ ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំនិងផ្សព្វផ្សាយ បារាំងនិងជាសមាជិកនៃក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម ព្រឹទ្ធសមា ជិក Marie-Christine Blandin បានឲ្យដឹងថា៖ “ខ្ញុំរំភើបចិត្តណាស់ក្នុងពេលបានចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិ វៀតណាម។ទំនាក់ទំនងរវាងបារាំងនិងវៀតណាមអភិវឌ្ឍន៍ដោយឥតឈប់ឈរ ពិមូយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំតែងតែទៅទស្សនានៅវៀតណាម ដើម្បីជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគី។ ពិធីថ្ងៃនេះមានអត្ថន័យដ៏សែនសំខាន់ ក្នុងពេល យើង ទន្ទឹមរងចាំដំណើរទស្សនកិច្ចនៅបារាំងរបស់នាយករដ្ឋមន្ត្រីវៀតណាម នាពេលខាង មុខ។” ប្រជាជនវៀតណាមនៅឡាវ កម្ពុជា អ៊ូស្រ្តាលី ជាដើម ក៏បានរៀបចំសកម្មភាពជា ច្រើន រំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាម ផងដែរ៕ 

More