VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាកាសែតបដិវត្តន៍វៀតណាម
19/06/2012 10:36
រំលឹកខួបអនុស្សាវរីយ៍ ទិវាកាសែតបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុនា) ​នាព្រឹកថ្ងៃទី ១៩ មិថុនា ទីភ្នាក់ងារសារព័តមានវៀតណាម បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍ លើកទី ៥៥ ទិវា បង្កើតគណះកម្មាធិការនិពន្ធរូបថត ( ឆ្នាំ ១៩៥៧ - ២០២០) និងទទួលគ្រឿងឥស្សរិយយស ឯករាជថ្នាក់ទី ៣។
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាកាសែតបដិវត្តន៍វៀតណាម
     រំលឹកខួបអនុស្សាវរីយ៍ ទិវាកាសែតបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុនា) ​នាព្រឹកថ្ងៃ ទី ១៩  មិថុនា ទីភ្នាក់ងារសារព័តមានវៀតណាម បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍  លើកទី ៥៥ ទិវា បង្កើតគណះកម្មាធិការនិពន្ធរូបថត ( ឆ្នាំ ១៩៥៧ - ២០២០) និងទទួល គ្រឿងឥស្សរិយយស ឯករាជថ្នាក់ទី ៣។  ​ទីភ្នាក់ងារសារព័តមានវៀតណាម បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍ លើកទី ៥៥ ទិវា បង្កើតគណះកម្មាធិការនិពន្ធរូបថត(http://www.vietnamplus.vn)           តាងនាមអោយ បក្ស និងរដ្ឋវៀតណាម អនុប្រធានរដ្ឋសភា Uong Chu Luu បាន ប្រគល់ជូន គ្រឿងឥស្សរិយយស ឯករាជថ្នាក់ទី ៣ អោយគណះកម្មាធិការនិពន្ធ​រូបថត  ​នៃ​ទីភ្នាក់ងារសាព័តមានវៀតណាម។ ថ្លែងមតិនៅទីនេះ អនុប្រធាន​រដ្ឋសភា ​Uong Chu Luu បានសង្កត់ធ្ងន់ថា ដើម្បីមានបណ្ដារូបថតមានតំលៃច្រើន ​បំរើអោយ​ដំណើការ​អភិវឌ្ឍន៏ប្រទេសជាតិ គឺជា ដំណើការខំប្រឹងប្រែង ពលីកម្ម ​មិន​ចេះនឿយហត់នឿយ របស់ជួរកម្មាភិបាល អ្នកយកព័តមាននៃគណះកម្មាធិការនិពន្ធ​រូបថតនៃ ទីភ្នាក់ ងារ សាព័តមានវៀតណាម។ អនុប្រធានរដ្ឋសភា Uong Chu Luu ក៏បានសម្ដែងនូវជំនឿជឿ ជាក់ថា ជាមួយកម្រាស់ប្រពៃណី ទីភ្នាក់ងារសាព័តមាន​វៀតណាម នឹងទទួលបាន ស្នាដៃឆ្នើមថ្មីជាច្រើនថែមទៀត រួមចំណែកកាន់តែច្រើន​ថែមទៀត អោយបុព្វហេតុ កសាងនិងការពារមាតុប្រទេស៕