VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពិការយុទ្ធជនពលីក្នុងទូទាំងប្រ ទេស
22/07/2012 08:55
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពិការយុទ្ធជនពលី (ថ្ងៃទី ២៧ កក្កដា ) នៅ តំបន់ជាច្រើន ក្នុងទូទាំងប្រទេស បានមានសកម្ម ភាពតបស្នងសង់គុណជាច្រើន។
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពិការយុទ្ធជនពលីក្នុងទូទាំងប្រ ទេស
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពិការ ​យុទ្ធជនពលី (ថ្ងៃទី  ២៧  កក្កដា ) នៅតំបន់ជាច្រើន ក្នុងទូទាំងប្រទេស បានមានសកម្មភាពតបស្នងសង់ គុណជាច្រើន។ នាថ្ងទី ២១កក្កដា សម្ព័ន្ធសមាគមនារី ទីក្រុង Da Nang ( ភាគកណ្ដាល វៀតណាម) បានរៀបចំកម្មវិធី​ ៖ ​តបស្នងសង់គុណ បណ្ដាមនុស្សក្នុងស្ថានភាព។ ​កម្មវិធីនេះ ជាឱកាស ​ដើម្បី​បណ្ដា​កម្មាភិបាល សម្ព័ន្ធសមាគមនារីទីក្រុង Da Nang ជួបប្រាស្រ័យ ​ចែករំលែក បទពិសោធន៍ ជាមួយបណ្ដាវីរយុទ្ធជន​នារី នៃបណ្ដាកង កម្លាំង​ប្រដាប់អាវុធ កម្មាភិបាលដែលបានចូលរួមការតស៊ូ រំដោះប្រទេសជាតិ។ លោក ស្រី Do Thi Kim Linh ប្រធានសម្ព័ន្ធសមាគមនារីទីក្រុង Da Nang បានអោយដឹងថា៖           “​កម្មវិធីនេះ បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះ ការពលី ​ជិវិត បូជារបស់បណ្ដានារីគ្រប់ជំនាន់មុននេះ និងតាមរយះកម្មវិធីនេះ អប់រំ ​ប្រពៃណីនារី វៀតណាម ទៅដល់បណ្ដាជំនាន់នារីវ័យក្មេង នាបច្ចុប្បន្ន ។ ​សម្ព័ន្ធសមាគមនារីទីក្រុង  ក៏បានប្រគល់ជូន សៀវភៅសន្សំសំចៃ អោយ​បណ្ដានារីមានស្ថានភាពលំបាកដែរ៕”           ក្នុងឱកាសនេះដែរ ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម) ​បានរៀបចំ សន្និសីទ ស្ងើចសរសើរ  បណ្ដាអ្នកមានគុណូបការះ ចំពោះបដិវត្តន៍ ជូនប័ណ្ណស្ងើចសរសើរ ចំពោះ យុទ្ធជនពិការ សមាជិកគ្រួសារយុទ្ធជនពលី ដែលបានជំនះពុះពារលើការលំបាក ឈាន ឡើងស្ថិរភាពជីវភាពរស់នៅ៕ Image : Internet

More