VOV WorldVOV World
បណ្ដាសកម្មភាពស្វាគមទិវានារីអន្តរជាតិទី៨មិនា
05/03/2012 08:26
ក្នុងឪកាសរំលឹកខួបលើកទិ១០២ទិវានារីអន្តរជាតិ ទី ៨មិនា​សកម្មភាព ជាច្រើន​បានប្រព្រឹត្តទៅក្នុងទូទាំង ប្រទេស កត់សម្គល់រាល់ការរួមវិភាគទានសកម្ម និង មាន​ប្រសិទ្ធភាពរបស់នារីក្នុងបុព្វហេតុកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ។
បណ្ដាសកម្មភាពស្វាគមទិវានារីអន្តរជាតិទី៨មិនា
VOV- ក្នុងឪកាសរំលឹកខួបលើកទិ១០២ទិវានារីអន្តរជាតិ ទី៨មិនា​សកម្មភាព ជាច្រើន​បានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស កត់សម្គល់រាល់ការរួមវិភាគទាន សកម្ម និងមាន​ប្រសិទ្ធភាពរបស់នារីក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ។​ គណៈ​កម្មាការ​​រង្វាន់ Kovalevskaia ទើបនឹងបានរៀបចំការ ជួបមុខបណ្ដានិស្សិត នារី​ឆ្នើមនៃមហាវិទ្យាល័យចំនួន១០។ នេះជាឪកាស ដើម្បីបណ្ដានិស្សិតវ័យ​ក្មេង​មានឪកាសជួបប្រាស្រ័យរៀនសូត្របទពិសោធន៍​របស់បណ្ដាអ្នកវិទ្យាសាស្ត្រជានារីជំនាន់មុន ពិសេសគឺអ្នកវិទ្យាសាស្ត្រនារី​ចំនួន២នាក់ដែលទើបនឹងបាន​ទទួល​រង្វាន់ Kovalevskaia ឆ្នាំនេះ។ សម្ព័ន្ធសមាគមនារី Can Tho បានរៀបចំពិធីបំផុសចលនា “គ្រួសារ៥ទេនិង៣ស្អាត” និងការប្រឡងធ្វើម្ហូប។ សម្ព័ន្ធសមាគមនារី Can Tho បានរៀបចំពិធីបំផុសចលនា “គ្រួសារ៥ទេនិង៣​ស្អាត” និងការប្រឡងធ្វើម្ហូប។ រូបសណ្ធាន“គ្រួសារ៥ទេនិង៣ស្អាត” គឺមិនក្រីក្រ មិន​រំលោភលើច្បាប់និងគ្រោះសង្គម គ្មានអំពើហឹង្សារក្នុងគ្រួសារ​ មិនកើតកូន​ទី​៣ គ្មានទារកខ្វះជីវជាតិនិងបោះចោលការរៀនសូត្រនិង ៣ស្អាតរួមមាន ផ្ទះស្អាត ចង្ក្រានស្អាត និងច្រកផ្លូវស្អាត។ លោកស្រី Phan Thi Hong Nhung ប្រធានសម្ព័ន្ធ សមាគម​នារីទីក្រុង Can Tho បានឲ្យដឹងថា៖ “ឆ្នាំនេះយើងខ្ញុំសកម្មគាំទ្រចលនានេះដោយការបំផុសក្នុងឆ្នាំនេះនិងក្នុង​អំឡុង អាណាត្តិ ២០១១-២០១៦ ដើម្បីបណ្ដាគ្រួសារ សមាជិកសមាគមនារីអនុវត្ត “គ្រួសារ​៥​ទេ​និង៣ស្អាត” ដើម្បីអនុវត្តប្រធានបទឆ្នាំនៃទីក្រុង Can Tho រួមចំណែក កសាង Can Tho ជាទីក្រុងកណ្ដាលវាលទំនាបទន្លេ Cuu Long៕”

More