VOV WorldVOV World
បណ្ដាសកម្មភាពដំណើរទស្សនកិច្ចរបស់ព្រឹទ្ធសមាជិកអាមេរិក John McCain នៅវៀតណាម
20/01/2012 09:27
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូ ព្រឹទ្ធសមាជិកអាមេរិក ដឹកនាំដោយព្រឹទ្ធសមាជិក John McCain។
បណ្ដាសកម្មភាពដំណើរទស្សនកិច្ចរបស់ព្រឹទ្ធសមាជិកអាមេរិក John McCain នៅវៀតណាម
នារសៀលថ្ងៃទី ១៩​ មករា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh បានទទួលជួបសន្ទនាជាមួយ ព្រឹទ្ធសមាជិកអាមេរិក និងជាអនុប្រធាន គណៈកម្មាធិការកំលាំងយោធារ អាមេរិក លោក  John McCain ដែលកំពុងមានដំណើរ ទស្សនកិច្ច និងបំពេញការងារនៅវៀតណាម។ នាយឧត្តមសេនីយ៍ Phung Quang Thanh ជឿជាក់ថា៖ ដំណើរទស្សនកិច្ច របស់ព្រឹទ្ធសមាជិក John McCain នឹងមានការរួមវិភាគ ទានសកម្ម ដែល រួមចំណែកជំរុញទំនាក់ទំនង សហប្រតិបត្តិការមិត្តភាព រវាង ប្រទេស ទាំងពីរ លើគ្រប់វិស័យ ឲ្យខ្លាំងក្លាថែមទៀត។ ព្រឹទ្ធសមាជិក John McCain ចាត់ទុកថា៖ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនង រវាងវៀតណាមនិងអាមេរិក បានអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងនោះ ប្រទេសទាំង២ បានចុះហត្ថលេខាលើ អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការ ការពារប្រទេស ទ្វេភាគីថ្នាក់អនុរដ្ឋមន្ត្រី។

More