បណ្ដាសកម្មអបអរសាទរចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេស
02/01/2014 08:57
(VOV)_រួមជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មី ២០១៤ក្នុងទូទាំងប្រទេស នាយប់ថ្ងៃទី ១មករា នៅខេត្ត Dien Bien ( ភាគខាងជើងវៀតណាម) បានប្រារព្វឡើងរាត្រីផ្លាស់ប្តូវវប្បធម៌សិល្បះ ដោយមានឈ្មោះ៖ Dien Bien និទាឃរដូវ។

(VOV)_រួមជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មី ២០១៤ក្នុងទូទាំងប្រទេស នាយប់ថ្ងៃទី ១មករា នៅខេត្ត Dien Bien ( ភាគខាងជើងវៀតណាម) បានប្រារព្វឡើង រាត្រី ផ្លាស់ប្តូវវប្បធម៌សិល្បះ ដោយមានឈ្មោះ៖ Dien Bien និទាឃរដូវ។ រាត្រីនេះបាន ទាក់ទាញ ការចូលរួមរបស់បណ្ដាសិល្បករ សិល្បការនី អ្នកចម្រៀងយ៉ាងច្រើនកុះករ។ នេះក៏គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗអប់អរសាទរទិវារំលឹកខួប អនុស្សាវរីយ៍ លើកទី៦០ នៃទិវាជ័យជំនៈប្រវត្តិសាស្ត្រ Dien Bien Phu ( ថ្ងៃទី ៧ឧសភា ឆ្នាំ ១៩៥៤-ថ្ងៃទី ៧ឧសភាឆ្នាំ ២០១៤)។ បណ្ដាសកម្មអបអរសាទរចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេស(TTXVN) នៅ ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) នាថ្ងៃទី១ មករា មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Quang Ngai បានរៀបចំកម្មវិធី៖ស្រុកកំណើត -ហាត់ពត់ លត់ដំ។ គោលដៅរបស់កម្មវិធីនេះគឺ បង្កើតមូលនិធិលើកទឹកចិត្តការសិក្សារ ជួយ ឧបត្ថម្ភ កូនសិស្ស និស្សិតមានស្ថានភាពលំបាកអោយមានការខំប្រឹងប្រែងជាច្រើន ក្នុងការសិក្សា រនៅភាគកណ្ដាលវៀតណាម និងប្រគល់ជូនអំណោយដល់ជនរងគ្រោះ ដោយទឹកជំនន់ នាខែវិច្ឆិកាឆ្នាំ ២០១៣កន្លងទៅ។ រួមជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅលើទូទាំងពិភពលោក សមាគម ពុទ្ធសាសនិកវៀតណាមនៅជប៉ុន បានរៀបចំពិធីបួងសួងសុំអោយសេចក្ដីសុខសាណត្រាណ ក្នុងឱកាសចូលឆ្នាំថ្មី នៅវត្ត Nisshin Kutsu នៅទីក្រុងតូក្យូរ។ Thu Hong និស្សិតវៀតណាមម្នាក់នៅជប៉ុន បានអោយដឹងថា៖បណ្ដាសកម្មភាពដូចជាពិធីបួង សួងនាដើមឆ្នាំបានក្លាយទៅជាផ្នែកសំខាន់មួយក្នុងជីវភាពខាងស្មារតីរបស់ជនវៀត ណាម ជាច្រើននាក់កំពុងរស់នៅឆ្ងាយពីស្រុកកំណើត។ ក្នុងឱកាសនេះដែរបណ្ដា និស្សិតនៅ ទីនេះក៏បានរៀបចំពិធីជួបមុខដើម្បីអបអរសាទរឆ្នាំថ្មីផងដែរ។ “ ពួកប្អូនៗតែងតែប្រមូលផ្តុំមិត្តភក្តិ ហើយរួមគ្នាធ្វើម្ហូបវៀតណាម ដើម្បីបង្កើត ឡើងនូវបរិយាកាសទទួលនិទាឃរដូវដូចនៅស្រុកកំណើតដែរ។ ទន្ទឹមនឹងនោះ ពួក ប្អូនៗ ក៏បានតាមដានរាល់រូបភាពស្ដីពីបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅវៀត ណាមទៀតផង៕”
Related





