បណ្ដាស្ថាប័នផ្នែកអង្គការរួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២
28/02/2013 11:43
VOV-នាថ្ងៃទី២៨កុម្ភៈស្ថាប័នផ្នែកជាច្រើននៅទីក្រុង ធំចំនួនពីរគឺហាណូយនិងទីក្រុងហូជីមិញបានរៀបចំ បណ្ដាសន្និសីទសន្ទនាយកមតិរួមចំណែកអំពីខ្លឹមសារ មួយចំនួនក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។

VOV-នាថ្ងៃទី២៨កុម្ភៈស្ថាប័នផ្នែកជាច្រើននៅទីក្រុងធំចំនួនពីរគឺហាណូយ និងទីក្រុងហូជីមិញបានរៀបចំបណ្ដាសន្និសីទសន្ទនាយកមតិរួមចំណែកអំពី ខ្លឹមសារមួយចំនួនក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ នៅក្រុងហាណូយក្នុងការជួបសន្ទនា onlines ជាមួយបណ្ដាអ្នកជំនាញការ ក្រសួងយុត្តិធម៍ដោយខ្លោងទ្វាព័ត៌មានអេលិចត្រូនិចរដ្ឋាភិបាលរៀបចំបណ្ដាដំណាងបានវិភាគខ្លឹមសារពង្រាងធ្វើវិសោធនកម្មក៏ដូចជាចំណុចថ្មីដើម្បីប្រជាជន ងាយស្រួលទាក់ទងនិងពីនោះមានមតិរួមចំណែកត្រឹមត្រូវដល់គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ ការជួបសន្ទនា onlines ជាមួយបណ្ដាអ្នកជំនាញការក្រសួងយុត្តិធម៍ដោយខ្លោងទ្វាព័ត៌មានអេលិចត្រូនិចរដ្ឋាភិបាល គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញក៏បានរៀបចំសន្និសីទ រួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២សំរាប់មន្ត្រីសាសនា ជនជាតិនិងជនវៀតណាមនៅឯបរទេស។ មតិរបស់ដំណាងមួយចំនួនបាន ចាត់ទុកថាពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺសមស្របនឹងដំណាក់កាល ប្រទេសជាតិកំពុងអភិវឌ្ឍន៍និងសមាហរណកម្មអន្តរជាតិ។ ទាក់ទិនដល់បញ្ហា ជំនឿសាសនាប៉ាស្ទ័រ Tran Thanh Truyen អគ្គលេខាធិការសមាគម Kito Phuc Lam សាសនាវៀតណាមបានស្នើរថា៖ “មាត្រាទី២៥របស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានឆ្លើយតបនឹង ស្ថានភាពនាបច្ចុប្បន្ន។ មុននេះបានកត់ត្រាថាពលរដ្ឋមានសិទ្ធិសេរីភាពខាង ជំនឿសាសនា ដូច្នេះលើកនេះបានប្តូរវិញថាជនគ្រប់រូបមានសិទ្ធិសេរីភាពខាង ជំនឿសាសនា គឺសមស្រប។ នៅមាត្រាទី២៥បានកត់ត្រាថា គ្មានអ្នកណាមាន សិទ្ធិរំលោភទៅលើសេរីភាពខាងជំនឿសាសនាឡើយ យើងខ្ញុំសូមស្នើរបន្ថែម ពាក្សថា គ្មានអង្គការរឺអ្នកណាមានសិទ្ធិរំលោភទៅលើសេរីភាពខាងជំនឿ សាសនា៕”
Related






